2024-03-08 02:03
53

ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ  ធ្វើសន្និសីទសារព័ត៌មាន ស្តីពីការឈានទៅការចុះអនុវត្តច្បាប់  បន្ទាប់ពីបានផ្សព្វផ្សាយអប់រំណែនាំ ជាច្រើនលើក ច្រើនសារ លើករណីប្រជាពលរដ្ឋចូលរំលោភទន្រ្ទានកាន់កាប់ដោយខុសច្បាប់ លើដីដែលបានចុះបញ្ជីរួចរាល់ និងត្រូវបានវិនិយោគដោយក្រុមហ៊ុន សីលាដាម៉ិច ខូអិលធីឌី ។      
              
សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤  ម្សិលមុិញ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំនូវសន្និសីទសារព័ត៌មានស្តីពីការចោទប្រកាន់របស់សារពត៌មានមួយចំនួនតូច លើករណីការចុះអនុវត្តច្បាប់របស់លើប្រជាពលរដ្ឋ និងបក្សពួក ចូលរុករានទន្រ្ទានកាន់កាប់លើដីវិនិយោគស្របច្បាប់ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនសីលាម៉ិច ខូ អិលធីឌី ស្ថិតក្នុងភូមសាស្រ្តឃុំស្រយង់ និងឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ។

សន្និសីទសារព័ត៌មាននាពេលនេះ រៀបចំឡេីងនៅសាលសន្និសីទសារព័ត៌មាន សាលាខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម សួន សុវណ្ណ អនុប្រធានរដ្ឋបាលព្រៃឈេី ឯកឧត្តម ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត លោកស្រី  ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត ព្រមទាំងមានការចូលរួមពីអ្នកពាក់ព័ន្ធ និងអ្នកសារព័ត៌មានជាច្រេីនរូបទៀត។

សូមជម្រាបជូនថា ៖ អ្នកសារព័ត៌មានខ្លះ គប្បីស្វែងរកប្រភពឱ្យបានច្បាស់លាស់ នូវមូលដ្ឋានជាក់លាក់ មុនធ្វើការចុះផ្សាយ និងមិនត្រូវប្រើទម្លាប់សរសេរដោយការស្មាន ឈានដល់តាំងខ្លួនជា សមត្ថកិច្ច ជាអាជ្ញាធរ ជាតុលាការ ជាអ្នកវិភាគ បែបអនាធិបតេយ្យ គ្មានវិជ្ជាជីវះនោះឱ្យសោះ ៕