2024-04-25 07:04
24

(កែប)បើគិតត្រឹមរសៀលថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤នេះលោក អ៊ូ វក មេប៉ុមេប៉ុស្តិ៍នគរបាលឃុំអង្កោល បានយុវជនវ័យជំទង់មួយក្រុមដែលមានគ្នា ៥នាក់ រស់នៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្កោល ហៅមកសាកសួរ និងធ្វើកិច្ចសន្យានូវចំពោះមុខសមត្ថកិច្ច ក្រោយពីបង្ហាញសកម្មភាពបែបទំនើងតាមបណ្តាញសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសតំបន់ឆ្នេរ។
   លោក អ៊ូ វក មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្កោល បានប្រាប់ឲ្យដឹងថា ក្រោយបានឃើញបង្ហាញធ្វើសកម្មភាពមិនគប្បីតាមបណ្តាញសង្គមចង់ធ្វើ បងធំបងតូច ពីសំណាក់ក្រុមយុវជនទាំងនោះ ត្រូវបានលោក អ៊ូ វក មេប៉ុស្តិ៍ឃុំអង្កោលចាត់កម្លាំងចុះមកសួរនាំ រហូតហៅទៅធ្វើកិច្ចសន្យាជាបន្តបន្ទាប់ នៅរសៀលថ្ងៃទី២៤នេះ សរុបទៅបានចំនួន ៥នាក់ ក្រោយមានការធានាពីសំណាក់អាណាព្យាបាល លោកបានអនុញ្ញាតឲ្យពួកគេត្រឡប់ទៅផ្ទះវិញហើយដែរ។
  លោកបានសំណូមពរទៅដល់ មាតា បិតា ឬអាណាព្យាបាល បន្តខិតខំ អប់រំកូនៗរបស់ខ្លួន ឲ្យដើរផ្លូវល្អ ជៀសចេញឱ្យឆ្ងាយពីការប្រមូលផ្ដុំគ្នាបង្កើតជាក្រុមបងធំបងតូច ដែលឈានទៅប្រព្រឹត្តិអំពើអបាយមុខផ្សេងៗ។
សូមបញ្ជាក់ដែរថា មួយរយៈពេលនេះលេចចេញវត្តមានក្រុមក្មេងទំនើងជាច្រើនក្រុម បានបង្កផលរំខាន ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិអង្កោល ជាពិសេសផ្លូវប្របមាត់សមុទ្រតាមបណ្តោយឆ្នេរអង្កោលពួកគេបានបង្ហោះម៉ូតូ ជាមួយការបំពងសំឡេងរំខាននានា ក្នុងនោះក៏មានសកម្មភាពវាយតប់គ្នាផងដែរ។
ទោះជាយ៉ាងណាកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្កោល តែងតែបានចុះអន្តរាគមន៍ភ្លាមៗរាល់ពេលមានអសកម្មភាពទាំងនោះ និងហៅយកទៅអប់រំណែនាំជាបន្តបន្ទាប់ជាញឹកញាប់ផងដែរ(សឹង រ៉ាត់)