2024-05-01 02:05
39

ប៉ៃលិន ÷ កម្ពុជា–ថៃ៖ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគទី៥ កងទ័ពជើងគោក នៃព្រះរាជាណាចក្រកម្ពុជា និងលោកឧត្តមនាវីទោ សមរភូមិ ចាន់ថូ មេបញ្ជាការកងបញ្ជាការការពារព្រំដែន ច័ន្ទបុរី–ត្រាត នៃព្រះរាជាណាចក្រថៃឡង់ដ៏ នឹងបើកកិច្ចប្រជុំគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគកម្ពុជា–ថៃ លើកទី១ (RBC) ដើម្បីលើកកម្ពស់វិស័យសន្តិសុខ នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា–ថៃ ឱ្យមានការឯកភាពគ្នា លើខ្លឹមសារកំណត់ហេតុរួម ក្នុងការកែសម្រួល ការអភិវឌ្ឍលើវិស័យផ្សេងៗ នឹងការរិតចំណងសម្ព័ន្ធមេត្រីភាព រវាងស្ថាប័នកងទ័ពស្ថាប័នស៊ីវិល នៅតាមបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ។

កិច្ចប្រជុំនេះ នឹងត្រូវបានធ្វើឡើង នៅសាលប្រជុំសណ្ឋាគារ New Travel Lodge ខេត្តច័ន្ទបុរី ដោយបានការចូលរួមពីលោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន, ឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង, ឯកឧត្តមខូយ រីដា អភិបាលខេត្តពោធិ៍សាត់,ឯកឧត្តម ម៉ុនស៊ីទ្ធិ ផៃសានថ្នាក់វ៉ាត់ អភិបាលខេត្តច័ន្ទបុរី និងលោក ណាក់រុង ថេពសេនា អភិបាលស្តីទីខេត្តត្រាតព្រមទាំងនាយទាហាន នាយទាហានរង នាយសេនាធិការ យោធភូមិភាគទី៥ កងទ័ពជើងគោក, កងបញ្ជាការការពារព្រំដែន ច័ន្ទបុរី–ត្រាត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពដែលមានការពាក់ព័ន្ធទាំង៥ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៏យ៉ាងច្រើនកុះករ"។ដ,ស សារឿន