2024-03-01 11:03
53

ភ្នំពេញ៖ រថយន្តស៊េរីទំនើប ០១គ្រឿង ម៉ាក McLaren បានបើកបុករបាំងពុះទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរ និងបណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់ឡើយ។ 
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ០២និង៣០នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ សុធារស ក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា រថយន្ត ម៉ាក McLaren ពាក់ស្លាកលេខ កម្ពុជា GAN.2790 បេីកបរក្នុងស្ថានភាពល្បឿនលឿនរួចបានរេចង្កូតបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឱ្យរការខូចខាតផ្នែកខាងមុខ និងខូចខាតទ្រូងផ្លូវមួយកង់ វៀចចេញពីជួរ..។ 
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះអន្តរាគមន៍ភ្លាមៗ និងបានដោះស្រាយតាមនិតិវិធី៕