2023-03-27 10:03
651

ខេត្តព្រះសីហនុ៖តាមប្រភពព័ត៍មានពី​មន្រ្តីនគរបាលស្រុក​ព្រៃនប់​ បានឱ្យដឹងថា​ ករណីឃាត់ខ្លួនជនសង្ស័យរូបនេះ​ បានធ្វេី​ឡើង​កាលពីថ្ងៃ​ទី២៥ ខែមីនា ឆ្នាំ២០២៣ នៅចំណុចតំបន់សេដ្ឋកិច្ចពិសេ​ស ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ 

 បុរសម្នាក់​ ដែលជាកម្មកររោងចក្រ​ ត្រូវ​បានកម្លាំងជំនាញស្រុក​ព្រៃនប់​ ចុះស្រាវជ្រាវ​ និងឃាត់ខ្លួន​ជាក់ស្ដែង​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ខុសច្បាប់​។ 

ជនសង្ស័យមានឈ្មោះ នាក់ សុខណា ភេទ​ប្រុស អាយុ ៣៨ឆ្នាំ មុខ​របរកម្មកររោងចក្រ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ចំណែក​ដកហូតវត្ថុតាងរួមមាន៖​     

-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០៦​កញ្ចប់

-ទូរស័ព្ទដៃចំនួន០១គ្រឿង

-ម៉ូតូចំនួន០១គ្រឿង។ 

                                                                                                                                       បច្ចុប្បន្នកម្លាំងជំនាញ​កំពុងកសាងសំណុំរឿងតាមនីតិវិធី ៕