2023-06-23 01:06
200

 

ខេត្តកំពង់ឆ្នាំង៖ អ្នកបើកបររថយន្តម្នាក់,រថយន្ត១គ្រឿង និងអេស្កាវាទ័រ១គ្រឿង ត្រូវបានសមត្ថកិច្ចចំរុះចាប់ឃាត់បញ្ជូនមកកាន់មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ខណៈដែលពួកគេបានធ្វើសកម្មភាពជីកកាយដីតំបន់២ ធ្វើជាស្រះ និងលើកជាដីទួលជាប់នឹងខ្ទមអ្នកតា ដែលជាទីសក្ការៈបូជារបស់ប្រជាពលរដ្ឋគ្មានច្បាប់។ ប្រតិបត្តិការបង្ក្រាបករណីខាងលើនេះធ្វើឡើងនៅថ្ងៃទី២២ ខែមិថុនាឆ្នាំ ២០២៣ នៅចំណុចខ្ទមអ្នកតា ក្នុងភូមិកំពង់រាំង ឃុំស្វាយជ្រុំស្រុករលាប្អៀរ។


លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានឲ្យ ដឹងថា ករណីជីកកាយដីតំបន់២ ធ្វើជាស្រះនិងលើកជាដីទួលនៅចំណុចខាងលើនេះ គឺជាទង្វើខុសច្បាប់ និងគ្មានច្បាប់អនុញ្ញាត។ ដីតំបន់២ នៅចំណុចខាងលើនេះមានទំហំ ១០០ម៉ែត្រគុណនឹង ៥០ម៉ែត្រ ដែលត្រូវគេជីកធ្វើជាស្រះជម្រៅមួយម៉ែត្រកន្លះ ហើយនិងលើកជាទួល ចេតិយ និងម៉ុងរសពរបស់លោក ទុំសារី ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករលាបៀរ។
តាមការអះអាងរបស់ស្ត្រីម្នាក់ជាកូនស្រីរបស់សពលោក ទុំ សារី ឲ្យដឹងថា គាត់បានទិញពីគេដែលមានឯកសារទទួលស្គាល់ដោយភូមិឃុំត្រឹមត្រូវ ហើយការជីកស្រះលើកដីធ្វើជាទួលចេតីយ៍ និងម៉ុងសពនេះ ជាប់នឹងខ្ទម អ្នកតាដែលជាទីសក្ការៈពីបុរាណ គឺម្ចាស់គ្រឿងចក្រឈ្មោះស៊ុយ ជាអ្នកធានាអះអាងរត់ច្បាប់សម្រាប់ការជីករស្រះនិងលើកជាដីចូលនេះ។
ដោយឡែកអ្នកបើកបររថយន្តដឹកគ្រឿងចក្រម្នាក់និងអ្នកបើកបរអេស្កាវ៉ាទ័រម្នាក់ បានបើករត់គេចពីចំណុចខាងលើនេះទោះបីសមត្ថកិច្ចឃាត់ក៏មិនស្តាប់។ មិនតែ ប៉ុណ្ណោះអ្នកបើកបរអេស្កាវេទ័រនោះពេលសមត្ថកិច្ចបើក រថយន្តតាមពីក្រោយស៊ីប្លេឲ្យឈប់គេបែរជាចង់យកប្រមោយអេស្កាវ៉ាទ័រវាយរថយន្តសមត្ថកិច្ចទៀតផង។
ករណីនេះ ក្រោយពីសមត្ថកិច្ចនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឆ្លងយោបល់លោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានបញ្ជាឲ្យឃាត់ខ្លួនអ្នក បើកបររថយន្ត។ ចំណែកអ្នកបើកបរអេស្កាវ៉ាត់ទ័រដែលរត់គេចខ្លួនបាត់នោះ នឹងបញ្ជូនរថយន្តនិងអេស្កាវ៉ាទ័រមកទុកនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកសាងសំណុំរឿងតាមនីតិវិធី។
លោកព្រះរាជអាជ្ញាក៏បានបញ្ជារឱ្យសមត្ថកិច្ចតាមស្រាវ ជ្រាវអត្តសញ្ញាណនិង តាមចាប់ខ្លួនដល់ផ្ទះបញ្ជូនមកតុលាការ។ ពីព្រោះទង្វើខាងលើនេះគឺជាការប្រឆាំងនីតិវិធីរបស់សមត្ថកិច្ច។
ដោយឡែកករណីឈូសឆាយដីតំបន់២ ជីកស្រះនិងលើកធ្វើជាដីទួល ខុសច្បាប់នៅចំណុចខាងលើនេះ លោកព្រះរាជអាជ្ញា ក៏បានបញ្ជារឲ្យលោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងស្រាវជ្រាវការកាន់កាប់ដីធ្លី និងកសាងសំណុំរឿងប ញ្ជូនមកកាន់អយ្យការតុលាការខេត្តកំពង់ឆ្នាំងផងដែរ៕