2023-07-28 08:07
202


(កណ្ដាល)៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ លោក នុត ពុធដារ៉ា អនុប្រធានគណបក្សខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះជួយសង្កាត់កោះអន្លង់ចិន បានបន្តដឹកនាំក្រុមការងារចុះជួយសង្កាត់ ចុះជួយភូមិ គណបក្សសង្កាត់ សាខាបក្សភូមិ ចុះថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ ក្នុងសង្កាត់កោះអន្លង់ចិន ដែលបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះ យ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។


   ប្រជាពលរដ្ឋទាំងអស់បានគាំទ្រទាំងស្រុង ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងប្រកាសគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី សម្រាប់នីតិកាលទី៧ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា កាន់តែរីកចម្រើន សម្បូរសម្បាយ មានសុខសន្តិភាព និងប្រជាពលរដ្ឋមានជីវភាពកាន់តែធូរធារ។
   ប្រជាពលរដ្ឋក្នុងសង្កាត់កោះអន្លង់ចិន ប្តេជ្ញាបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាសម្រាប់អាណត្តិក្រោយៗទៀត៕