2024-02-01 10:02
92

កោះកុង៖ អភិក្រមទី៥ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា គឺ “វះកាត់” ត្រូវបានថ្នាក់ដឹកនាំបន្តវេនអនុវត្តជាបណ្តើរៗ ដោយធ្វើការសម្តេចដកហូតមុខដំណែង ឋានន្តរស័ក្តិ និងបញ្តេញចេញពីក្រមខ័ណ្ឌជាបន្តបន្ទាប់ចំពោះកម្លាំងប្រដាប់អាវុធជាបន្តបន្ទាប់ជាពិសេសក្នុងជួរកងកម្លាំងមន្ត្រីនគរបាលជាតិតែម្តង។

ជាក់ស្តែងនាយនគរបាល ចំនួន ០២រូបបន្ថែមទៀត នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ចំណុះស្នងការដ្ឋាននគរបាលខេត្តកោះកុង ត្រូវបានលោកឧបនាយកដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញសេចក្តីប្រកាសម្រចដកហូតមុខដំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយសារតែមានកំហុសល្មើសវិន័យកងងម្លាំងនគរបាលជាតិ។

យោងតាមប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ត្រូវអនុវត្តវិន័យចំពោះមន្ត្រីនគរបាលជាតិ ចំនួន ០២រូប នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ក្រោមរូបភាពដកហូតមុខដំណែង ឋានន្តរស័ក្តិ និងបណ្តេញពីក្របខ័ណ្ឌ រួមមាន៖ ទី១- លោកវរសេនីយ៍ត្រី សាត សំអឿន អត្តលេខ ៨០២៤៦ នាយប៉ុស្តិ៍នគរបាលស្ទឹងវែង និង ទី២- លោកអនុសេនីយ៍ទោ ស៊ិន សត្យា អត្តលេខ ៨២៨៤១ នាយរងផ្នែកប្រឆាំងគ្រឿងញៀន។

សូមជម្រាបថា ក្នុងដើមអាណត្តិទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយថ្នាក់ដឹកនាំបន្តវេន មានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយកដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើកំណែទម្រង់ជាច្រើនលើគ្រប់វិស័យក្រោមគោលនយោបាយបច្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញនូវវិធានគន្លឹះ៦ ដោយចាប់ផ្តើមអនុវត្តជាបណ្តើរៗ៕