2023-06-29 02:06
246

ខេត្ត​កោះកុង៖ មន្រ្តីនគរបាល​ក្រុងខេមរភូមិន្ទ​ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង​ នៅព្រឹកថ្ងៃ​២៩​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញ​ក្រុង​ បានចុះជួយ​អន្ដគមន៍​ចាប់ក្របួចជនសង្ស័យចំនួន​ ២នាក់​ បន្ទាប់ពី​ធ្វើសកម្មភាពឆក់កាបូប​នារីម្នាក់​ កំពុងជិះម៉ូតូតាមដងផ្លូវបានសម្រេច​ ប៉ុន្តែ​គេចខ្លួន​មិនរួច​។ 

មន្រ្តី​ដដែល​បន្ត​ថា​ មានករណីឆក់កាបូបមួយ​បានកេីតឡេីង​កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង០០នាទី នៅចំណុចមុខមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដែលបង្កឡើងដោយជនសង្ស័យ០២នាក់ (ប្រុស)។

ជនសង្ស័យទាំង២នាក់នេះ មាន ១/ ឈ្មោះ សោម ផានិត អាយុ ២៣ឆ្នាំ មុខរបរ កម្មករ (អ្នកធ្វើសកម្មភាពឆក់ មានទីលំនៅភូមិ០២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ២/ឈ្មោះ ណែត រ័ត្ន អាយុ១៩ឆ្នាំ មុខរបរកម្មករ (អ្នកបើកម៉ូតូ)។ ជនរងគ្រោះ ឈ្មោះសូត្រ បុទុម ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ លក់ដូរមានទីលំនៅ ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បណ្តាលអោយរងរបួសស្រាល។

ចំណែក​វត្ថុតាងដកហូតបាន៖​ ម៉ូតូម៉ាក់វ៉េវ ពណ៌ស ស្លាកលេខភ្នំពេញ 1BY.6285។​ កាបូបស្ពាយ ពណ៌ខ្មៅ មានប្រាក់ចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ នៅព្រឹកថ្ងៃ​ទី២៩​ ខែមិថុនា​នេះ​ កម្លាំងជំនាញកសាងសុំណុំរឿង បញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី ៕