2023-06-01 04:06
217


ភ្នំពេញ៖ ស្ត្រីជាអ្នកជំនួញលើបណ្តាញអនឡាញម្នាក់ បានបង្ហោះសារលើគណនីហ្វេសប៊ុកឈ្មោះ Ravy Beauty កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ កន្លងមកនេះថា «១០០,០០០$ បាត់ចេញពី ABA ខ្ញុំក្នុងព្រឹកនេះ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ខ្ញុំមិនជឿថា ធនាគារ ABA គ្មានដំណោះស្រាយអោយខ្ញុំទេ បើមិនមានដំណោះស្រាយទេ ខ្ញុំនឹងទ្បាយនៅថ្ងៃស្អែក!»។


ក្រោយពីការមានការបង្ហោះករណីបាត់លុយចេញពីគណនីធនាគារ ABA របស់ស្ត្រីអ្នកជំនួញអនឡាយខាងលើ មានការចែករំលែកនូវព័ត៌មានល្បីល្បាញខ្ទរខ្ទារពាសពេញបណ្តាញទំនាក់ទំនងសង្គម និងក៏មានការបកស្រាយពីខាងធនាគារ ABA ពាក់ព័ន្ធករណីបាត់លុយចេញគណនីធនាគារនេះផងដែរ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Chhuy Bunleng ដែលបានអះអាងជាប្តីរបស់ គណនីហ្វេសប៊ុក  Ravy Beauty ដែលបាត់លុយអស់ជាង ១០ម៉ឺនដុល្លារកុងអនាគារនោះ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ឡាយរៀបរាប់ថា «ថ្ងៃទី២០៧ ជាថ្ងៃដែលខ្ញុំពិបាកចិត្តបំផុត តាំងពីកើតមក ដែលកុងធនាគារ ABA ប្រពន្ធរបស់ខ្ញុំត្រូវចោរវេរចេញ ១០ម៉ឺនដុល្លារ កាលពីម្សិលមិញ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ដែលជារឿងមួយមិនគួរឱ្យជឿ ជារឿងមួយនឹកស្មានមិនដល់»។
តាមសម្តីរបស់របស់ម្ចាស់គណនី Chhuy Bunleng បាននិយាយថា នៅថ្ងៃទី៣១ ខែឧសភា លោកបានបាននៅផ្ទះពេញមួយព្រឹកដោយអានសៀវភៅ ដើម្បីត្រៀមបង្រៀនភាសារចិនពេលល្ងាចនៅវិទ្យាស្ថាន CEO Master Club បន្ទាប់ពីចប់ការបង្ក្រៀនក៏មានការជួបជុំគ្នាបន្តិតបន្តួចនៅវិទ្យាស្ថាន ស្រាប់តែប្រពន្ធទូរសព្ទមកប្រាប់ថា «រកទៅបើកលេខទូរសព្ទវិញគាត់បើកអត់បានទេ» ហើយលេខទូសព្ទទើងតែបើកថ្មីថ្មងផងដែរ ដែលបានបាត់នៅប្រទេសថ្ងៃ និងបើកវិញនៅថ្ងៃទី២៧ ស្រាប់តែម្សិលមិញនេះ (ថ្ងៃទី៣១.០៥.២០២៣) ប្រពន្ធរបស់គាត់ប្រាប់ថា «ខួចស៊ីម ប្រហែលជាម៉ោងជាង ៦ល្ងាចឃើញក្រុមហ៊ុននៅបើកក៏ប្រញាប់ប្រញាល់តេរកប្រពន្ធដើម្បីមកបើកលេខ ព្រោះភ័យ និងបារម្ភយ៉ាងខ្លាំង ដោយបើកស៊ីមនៅក្រុមហ៊ុនទូរសព្ទ Metfone នៅម៉ោងប្រមាណជាង ៧យប់»។


ពេលចូលទៅបើកលេខទូរសព្ទនោះ ត្រូវបានបុគ្គលិកក្រុមហ៊ុន Metfone ប្រាប់ថា «លេខរបស់បងមានគេបើកនៅព្រឹកនេះរួចហើយ» តើបងមានឱ្យគេបើកដែរឬអត់? លោកក៏ប្រាប់វិញថា «គ្មានទេ! គ្មានទេ!» គ្រាន់តែឭមានគេបើកបែបនេះទាំងលោក និងប្រពន្ធមានការស្កុតចិត្តតែម្តង។ ភ្លាមៗនោះប្រពន្ធរបស់លោកបានទាក់ទងទៅមិត្តភក្តិដែលគាត់ស្គាល់ដើម្បីសួរលុយក្នុងគេប្រាប់ថាអស់លុយប្រមាណជាង ១០ម៉ឺនដុល្លារបន្តិចបន្តួច។
ម្ចាស់គណនីហ្វេសប៊ុក Chhuy Bunleg បានបញ្ជាក់ថា «លេខទូរសព្ទនេះជាខ្លួនហេតុអ្វី? មានគេបើកអីក៏ស្រួលម្លេះ ដែលមិនមែនជាម្ចាស់។ ម្ស៉ាងទៀតហេតុអ្វី? បានអ្នកផ្សេងអាច Log in ABA App វេរលុយចេញអស់ ចំនួន ១០ម៉ឺនដុល្លារពី Account ABA ដោយមិនដល់ ៣ម៉ោង អស់លុយ ១០ម៉ឺនដុល្លារដែលលុយនេះជាញើសឈាមខំរកទាំងថ្ងៃទាំងយប់ ទាំងឈឺ បូករួមទាំងលុយខ្ចីគេខ្លះផង ដើម្បីធ្វើដើមបង្វិលរកស៊ីពិតអាណិតប្រពន្ធណាស់»។
ពាក់ព័ន្ធបញ្ហាខាងលើនេះ អង្គភាពសារព័ត៌មាន msjtv  មិនទាន់អាចសុំការបកស្រាយពីភាគីធនាគារ ABA បាននៅឡើយទេ នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នេះ ហើយអង្គភាពយើងខ្ញុំនឹងទទួលការបកពីគ្រប់ភាគីទាំងអស់គ្រប់ពេលវេលាផងដែរ៕