2023-04-23 08:04
219

ភ្នំពេញ៖ លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការបក្សភ្លើងទាម ក្រោយធ្លាយរឿងអាស្រូវជាមួយស្រី  ត្រូវបានគណបក្សភ្លើងទៀន សម្រេចដកចេញពីតំណែងអគ្គលេខាធិការបក្ស​ហើយ។

សេចក្តីសម្រេចផ្លាស់ប្តូរតំណែងអគ្គលេខាធិការបក្សនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។ គណបក្សភ្លើងទៀន បានសម្រេចតែងតាំងលោក គង់ មុនីកា កូនលោក គង់ គាំ ជាអគ្គលេខាធិការគណបក្សស្តីទី។

សូមបញ្ជាក់ថា ការដកតំណែងលោក លី សុធារ៉ាយុត្តិ បានធ្វើឡើងបន្ទាប់ពីរឿង​អាស្រូវផ្លូវភេទរវាងលោក លី សុធារ៉ាយុត្តិ និងនារីជាច្រើន ត្រូវបានគេទម្លាយតាមបណ្តាយសង្គមជាបន្តបន្ទាប់។

រឿងអាស្រូវផ្លូវភេទនោះ ធ្វើឱ្យប៉ះពាល់ដល់តម្លៃសីលធម៌សង្គម និងជាគំរូដ៏អាក្រក់មួយ។ ការបែកធ្លាយរឿងអាស្រូវនេះ នាំឱ្យផ្ទុះការរិះគន់ជាច្រើន ចំពោះចរិតអសីលធម៌ និងភាពមិនថ្លៃថ្នូររបស់ថ្នាក់ដឹកនាំបក្សភ្លើងទៀន៕