2023-05-08 03:05
219


ភ្នំពេញ៖ បុគ្គលម្នាក់ដែលត្រូវមហាជនជនស្គាល់ថាងារជាឧកញ៉ា បានបង្ហោះនូវខ្លឹមសារអត្ថមួយពាក់ព័ន្ធនឹងសំបុត្រចូលទស្សនាការប្រកួតបាល់ថា «គេគ្រប់គ្នាសេដព្រោះគ្មានសំបុត្រទៅមើលបាល់ទាត់។ ឯកខ្ញុំវិញសេដព្រោះគ្មានអ្នកកំដរទៅមើលបាល់ទាត់»។


បន្ទាប់ពីឃើញសារបង្ហោះយ៉ាងដូច្នេះ របស់ឧកញ៉ាម្នាក់នោះ នៅថ្ងៃទី០៨ ខែឧសភា ឆ្នំា២០២៣ នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសំណូមពរឲ្យសមត្ថកិច្ចចាប់ឧកញ៉ា ហេង សារ៉ា មកផន្ទាទោស ព្រោះថា ប្រឹងបំផ្លាញទំនុកចិត្តប្រជាជនលើរាជរដ្ឋាភិបាល។
ឯកឧត្តម ខៀវ កាញារីទ្ធ បានសេរសេរលើបណ្តាញសង្គមថា «ពេលមានអ្នកឆ្លៀត ខ្ញុំមានសំណូមពរសូមចាប់មនុស្សនេះយកមកផ្តន្ទាទោស ព្រោះមិនខុសពីពួកក្រុម Mech Dara ដែលប្រឹងបំផ្លាញការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលទេ គឺពួកគេប្រឹងបំផ្លាញទំនុកចិត្តប្រជាជនលើរាជរដ្ឋាភិបាលថែមទៀត!»។
ក្រោយពីមានការរិះគន់ខ្លាំងគណនីហ្វេងប៊ុកឈ្មោះ Heng Sara ដែលគេស្គាល់ម្ចាស់គណនីនេះជាឧកញ៉ា ហេង សារ៉ា បានលប់ខ្លឹមសារនោះចេញវិញ និងបានសរសរបកស្រាយវិញថា «ខ្ញុំខុសមែនតែខ្ញុំបានទទួលកំហុសហើយថាខ្ញុំខុស 🙏🏻 ខ្ញុំខុសព្រោះតែខ្វះការពិចារណាអោយបានវែងឆ្ងាយ ភ្លេចគិតដល់អារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋយើង តែកំហុសមួយនេះមិនមានចេតនាអាក្រក់ឡើយ ហើយក៏ចាត់ទុកជាមេរៀនជីវិតមួយសម្រាប់ខ្ញុំដែរ»។
គណនីហ្វេសប៊ុក Heng Sara បានសរសេរបញ្ជាក់ថា «តែការយល់ឃើញរបស់បងប្អូនចំពោះខ្ញុំយ៉ាងណានោះ ស្រេចតែបងប្អូនទៅចុះ ខ្ញុំខុស ខ្ញុំបានសុំទោសជាសាធារណៈរួចហើយ ព្រោះវាជាកំហុសដោយអចេតនាពិតមែន ហើយខ្ញុំក៏មិនមានការខឹងសម្បារជាមួយបងប្អូនដែរ 🙏🏻❤️🇰🇭 ខ្ញុំបានធ្វើខុសហើយ ខ្ញុំសុំការអភ័យទោសពីបងប្អូនទាំងអស់គ្នាផង 🙏🏻❤️🇰🇭»៕