2023-07-30 01:07
134


ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុខណៈកំពុងជិះម៉ូតូតាមដងផ្លូវត្រូវរថយន្តមិនចាំម៉ាកបេីកមកបុកពីក្រោយពេញទំហឹងហេីយគេចខ្លួនបាត់។ 
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី២៩ខែកក្ដដាឆ្នាំ២០២៣ចំណុចតាមបណ្ដោយផ្លូវចោមចៅ មុខក្រុមហ៊ុនក្រោន សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ 


   ជនរងគ្រោះឈ្មោះ ហែម សារឹម  ភេទប្រុសអាយុ៥៣ឆ្នាំមុខរបរ ប្រជាការពារភូមិ   ទីលំនៅបច្ចុប្បន្នភូមិ ត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ  ជិះម៉ូតូម៉ាកXR  ពាក់ស្លាកលេខភ្នំពេញ 1AI 8431 ។ ចំណែក ភាគី រថយន្តបង្កមិនស្គាល់ម៉ាកគេចខ្លួនបាត់។ 
   តាម ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមួយគ្រឿងបេីកក្នុងល្បឿនលឿនមកពីក្រោយជ្រុលបុកពេញទំហឹងបណ្តាលឱ្យជនរងគ្រោះបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗចំណែករថយន្តបានបេីកគេចខ្លួនបាត់។ 
  បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី 
   ចំណែកម៉ូតូយកទៅរក្សាទុកនៅអធិការ ខណ្ឌពោធិ៍សែនជ័យរង់ចាំបងប្អូនយកឯកសារមកទទួលយកទៅវិញ ៕