2023-06-15 04:06
378


   ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកFord Ranger ស៊េរីឆ្នាំ ២០២៣មួយគ្រឿងទៅបុកជាមួយម៉ូតូ ហុងដាឌ្រីមមួយគ្រឿងជិះដោយបុរសម្នាក់ពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់ ចំណែករថយន្តមិនទាន់អស់ល្បឿនបន្តទៅបុកចូលហាងលក់វ៉ែនតាបណ្ដាលឱ្យខូចខាតទ្វារហាងនិងស្លាកប៉ាណូចំនួនពីរដើម មួយដើមបាក់រាបដល់ដី និងមួយដើមទៀតដាច់ទៅលើរថយន្ត និងសម្ភារមួយចំនួនទៀតរងការខូចខាត។


  ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ១០៥k ចំណុចផ្សារតាំងកសាំង ស្ថិតនៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
   តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តស៊េរីទំនើបម៉ាកFord Ranger ស៊េរីឆ្នាំ២០២៣ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BW-1178 បេីកក្នុងល្បឿនលឿនជ្រុលទៅបុកជាមួយម៉ូតូ ហុងដាឌ្រីមមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខលេខភ្នំពេញ1IQ-5467ជិះដោយបុរសម្នាក់ពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់ ចំណែករថយន្តមិនទាន់អស់ល្បឿនបន្តទៅបុកចូលហាងលក់វ៉ែនតា បណ្ដាលឱ្យខូចខាតទ្វារហាង និងស្លាកប៉ាណូចំនួនពីរដើម មួយដើមបាក់រាបដល់ដី និងមួយដើមទៀតដាច់ទៅលើរថយន្ត និងសម្ភារមួយចំនួនទៀតរងការខូចខាត។ចំណែកជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំមកប៉ុស្តិ៍នគរបាលធ្វើការសួរនាំ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕