2023-07-29 03:07
309

 

ភ្នំពេញ​:​ បុរស​ម្នាក់​ដេីរ​ចែក​ចាយនឹងលក់​​គ្រឿង​ញៀន​ពេល​ឃើញ​សមត្ថកិច្ច​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន​ស្រាប់តែរត់​គេច​ខ្លួន​ឡើងដំបូលប្រជាពលរដ្ធសមត្ថកិច្ច​ឃើញ​មាន​ការ​សង្ស័យ​ដេញ​តាម​ស្ទាក់​ឃាត់​ខ្លួនបាន​ឆែក​ឆេរ​ទៅ​មាន​ថ្នាំ​ញៀន​ជាច្រើន​កញ្ចប់​ ហេតុ​ការ​ណ៍​នេះ​កេីត​ឡើង​នៅ​វេលា​ម៉ោង​២.៥០នាទីរំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ ឆ្នាំ​២០២៣ស្ថិត​នៅ​ចំណុច​ភូមិ​ព្រៃ​ទា​១​ សង្កាត់​ចោមចៅ​៣​ ខណ្ឌ​ពោធិ៍​សែនជ័យ។ 

 ជន​សង្ស័យ​ឈ្មោះ​ សាយសុភក្រ្ត័​ ភេទ​ប្រុស​ អាយុ៤៤​ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​កេីត​ហេតុ​ខាង​លើ​។ 

 វត្ថុ​តាងដែលត្រូវ​ដក​ហូត​​រួម​មាន​ថ្នាំ​ញៀន​ចំនួន​១០កញ្ចប់​ កញ្ចប់​តូច​មាន​៩​ កញ្ចប់​នឹងធំ​មាន១​កញ្ចប់ និង​ទូរសព្ទ​ដៃមួយ​គ្រឿង​ នាឡិកា​មួយ​គ្រឿង​។ 

 តាម​ការបញ្ជាក់​ពី​លោក​ លោក​ថេង​ កុសល​​ ​មេប៉ុស្តិ៍ចោមចៅទី៣បាន​អោយ​ដឹង​ថា​នៅ​មុន​ពេល​កេីត​ហេតុ​គាត់​បាន​ដឹក​នាំ​កំលាំងចុះ​ទៅ​ល្បាត​ក្នុង​មូលដ្ឋាន​ស្រាប់​តែ​ពេល​នោះ​ជនសង្ស័យបានប្រទះ​ឃេីញ​សមត្ថកិច្ច​ក៌រត់​គេច​ខ្លួន​ចូលក្នងផ្ទះនឹងឡើងលើដំបូលផ្ទះប្រជាពលរដ្ធដោយ​មាន​ការ​សង្ស័យ​ក៏​ដេញ​តាម​ស្ទាក់​ឃាត់​ខ្លួន​បាន​ភ្លាមៗ​រួច​ឆែកឆេរ​ទៅ​លើ​ខ្លួន​ជនសង្ស័យមាន​ថ្នាំ​ញៀន​ចំនួន​១០កញ្ចប់​ក្នុង​នោះ​កញ្ចប់​តូច​មាន​៩កញ្ចប់​នឹងធំ​មាន​១កញ្ចប់​រួច​ក៏​នាំ​ខ្លួន​យក​ទៅ​ប៉ុស្តិ៍​ធ្វើ​ការ​សួរ​នាំ​បន្ថែម​ទៀត​ ជន​សង្ស័យ​បាន​សារភាព​ថា​ខ្លួន​ពិត​ជា​បាន​លក់​ដូរ​និង​ចែកចាយ​ពិត​ប្រាកដ​មែន​ដោយ​មួយ​កញ្ចប់​តូច​លក់​តម្លៃ​ពីរ​មឺន​រៀល​ចែកចាយ​បន្ត​អោយ​នាក់​ប្រេីប្រាសដែលតែងតែ​មក​ទិញ​ពីខ្លួន។

 ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ជន​សង្ស័យ​ខាង​លើ​ទៅ​កាន់​ផ្នែក​ជំនាញ​គ្រឿងញឿនខណ្ឌពោធិ៍សែនជ័យដើម្បី​ចាត់​ការ​ទៅ​និតិវិធី​ផ្លូវ​ច្បាប់​បន្ត​។