2023-07-28 08:07
142


ភ្នំពេញ៖     ជនសង្ស័យ ចំនួន ០២នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួកគោក ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់គ្នាទីកន្លែងផ្សេងៗគ្នា ដែលជាប់ពាក់ព័ន្ធករណីប្រើប្រាស់កាំបិទគំរាមកំហែងថានឹងសម្លាប់ស្ត្រីរងគ្រោះម្នាក់។ 

ជនសង្ស័យទាំង ០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៤និង៣០នាទីរសៀល  ជាប់ចោទពីបទៈ គំរាមគំហែងថានឹងសម្លាប់ និងបំផ្លិចបំផ្លាញដោយចេតនាវាយបំបែកកញ្ចក់រថយន្ត។ សមត្ថកិច្ចឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ នៅចំណុចផ្សេងៗគ្នា ដោយជនសង្ស័យ ទី១-  ឈ្នោះ ផល សីវា ឃាត់ខ្លួនត្រង់ចំណុចបណ្តោយផ្លូវបេតុង ក្រុម៣ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងទី២- ឈ្មោះ ឡុង ដាំង ឃាត់ខ្លួនត្រង់ចំណុចបណ្តោយផ្លូវលំ ភូមិ៤ សង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ប្រភពបន្តទៀតថា ជនសង្ស័យបានប្រព្រឹត្តបទល្មើស នៅចំណុចមុខផ្ទះ លេខ ២២១B ផ្លូវលេខ ១៥០ ក្រុមទី២៧ ភូមិ០៩ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៣និង២០នាទីរំលង់អាធ្រាត្រ។
   ជនសង្ស័យទាំង ០២នាក់ រួមមាន៖ ទី១- ឈ្មោះ ផល សីវា ហៅហៀប ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានសារធាតុញៀ និតទី២- ឈ្មោះ ឡុង ឌាំង ហៅ ឌាំង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិ៤ សង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានសារធាតុញៀន ដកហូតបានវត្ថុតាង កាំបិតកែច្នៃ ចំនួន ០១ ចាប់យកពីឈ្មោះ ផល សីវា ហៅ ហៀប) ។
   ជនរងគ្រោះជាដើមបណ្តឹមានឈ្មោះ នី ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខួចខាតបែកកញ្ចក់ទ្វាររថយន្តខាងមុខផ្នែកខាងឆ្វេង និងទ្វារផ្ទះផ្នែកខាងមុខរបស់ជនរងគ្រោះ។
   បច្ចប្បន្ន ជនសង្ស័យខាងលើ កំពុងធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរតាមនីតិវី៕