2023-12-13 01:12
94

ភ្នំពេញ៖ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នេះថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងមួយដ៏សំខាន់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ប្រាប់ភាគីប្រទេសវៀតណាមថា «គម្រោងនេះមិនបង្កឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់របបលំហូរទឹកទន្លេមេគង្គ និងទន្លេផ្សេងៗទៀតទេ»

 លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ទន្ទឹមនឹងនេះគម្រោងនេះរក្សាបានស្ថេរភាពបរិស្ថានអេកូឡូស៊ី និងជម្រកធម្មជាតិសម្រាប់ជីវៈចម្រុះ»។ ជារួមសម្តេចធិបតី ហ៊ុន ម៉ាណែត យល់ឃើញថា «សម្រាប់ប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃកម្ពុជាតទៅថ្ងៃមុខក្នុងរយៈពេលខ្លី និងមធ្យមវានឹងមិនបង្កបញ្ហាលំហូទឹក និងបរិស្ថានដល់វៀតណាមដែលជាប្រទេសជិតខាងទេ ដែលបានឆ្លងកាត់ការសិក្សាជាក់ស្តែង»

 លោក តាន់ ហ្សង់ហ្វ្រង់់ស័រ បានបញ្ជាក់យ៉ាងដូច្នេះទៀតថា «គម្រោងនេះចង់ ឬមិនចង់មានលក្ខណៈបង្វែរទឹកចេញទន្លេបាសាក់ដែលជាមួយដៃនៃទន្លេមេគង្គ (ចេញពីអាងទន្លេមេគង្គទៅអាងទន្លេផ្សេង) ហេតុដូចនេះបានជាភាគីប្រទេសវៀតណាមមានការព្រួយបារម្ភ និងចង់បានការពន្យល់បំភ្លឺមួយចំនួនពីភាគីកម្ពុជា ហើយកម្ពុជាយល់ថាគម្រោងនេះ ជាគម្រោងជន្ទល់មួយនាពេលខាងមុខសម្រាប់បន្តការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា បានជួនេចក្តីបំភ្លឺទៅឱ្យភាគីវៀតណាម»