2023-05-18 10:05
898


ព្រះសីហនុ៖ រថយន្តស៊េរីទំនើប ប្រភេទ Rang Rover តែងតែជួបហេតុការណ៍ឆ្លងឆេះជាញឹកញាប់នៅពេលធ្វើចរាចរាណ៍តាមដងផ្លូវវាបណ្តាលមកពីកត្តាបច្ចេកទេសរបស់ក្រុមហ៊ុនផលិតរថយន្ត ឬមកពីអ្នកប្រើប្រាស់កែច្នែខុសភាពដើម។ 


ជាក់ស្តែង នៅយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១២និង៣០នាទីរំលងអាធ្រាត្រ មានករណីឆេះរថយន្តមួយគ្រឿង ម៉ាក់ Rang Rover ពាក់ស្លាកលេខភ្នំពេញ 2BB-3787 ដែលមានម្ចាស់ រថយន្ត ឈ្មោះ ផន សុភា ជនជាតិខ្មែរ រស់នៅរាជធានីភ្នំពេញ អ្នកបើកបររថយន្តឈ្មោះ Ren Houan ជាជនជាតិ ចិន អ្នកជួលរថយន្ត ដែលស្ថិតក្នុងចំណុច ភូមិ៦ សង្កាត់លេខ៤  ក្រុង -ខេត្តព្រះសីហនុ។
ចំពោះមូលហេតុ នៃការឆេះរថយន្តស៊េរីទំនើប ម៉ាក Rang Rover តាមការឆ្លើយបំភ្លឺរបស់អ្នកបើកបររថយន្ត បណ្តាល មក ពី ឆ្លងចរន្តប្រពន្ឋ័ភ្លើងក្នុងរថយន្ត ឆេះការខូចខាតរថយន្តអស់ទាំងស្រុង។ 
នគរបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា ពេលកើតហេតុ កងកម្លាំង អន្តរាគមន៍ បង្ការ ពន្លត់ អគ្គិភ័យ  និងសង្គ្រោះ  បានចេញរថយន្តពន្លត់អគ្គិភ័យ ចំនួន០១ គ្រឿង  រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលបានប្រើប្រាស់ទឹកអស់ ចំនួន  ០២  រថយន្ត ,រថយន្តរបស់កងរាជអាវុធហត្ថខេត្ត ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន  ០១រថយន្តផងដែរ។ 
មហាជនមានចម្ងល់ និងដាក់ជាសំណួរថា តើហេតុអ្វីបានជាប្រភេទរថយន្ត Rang Rover ជួបហានីភ័យខ្ពស់ប្រឈមមុខការឆេះញឹកញាប់បែបនេះវាបណ្តាលមកពីអ្វី? កង្វះបច្ចេកទេសពីរោងចក្រផលិតរថយន្តរបស់អាមេរិក ឬមកពីអ្នកប្រើប្រាស់កែច្នែរថយន្តបន្ថែមខុសស្តង់ដា៕