2023-12-08 03:12
135

ភ្នំពេញ៖​ ជុំវិញករណីប្រទះឃើញសពនារីកម្មការិនីម្នាក់ចង.សម្លាប់ខ្លួននៅក្នុថបន្ទប់ជួយបង្កការភ្ញាក់ផ្អើលកាលពីមិ្សលមិញនោះ គឺជាអំពើឃាតកម្មដែលបង្កឡើងដោយជនសង្ស័យត្រូវជាសង្សារយកខ្នើយខ្ទប់ដង្ហើយបណ្តាលឲ្យស្លាប់ បន្ទាប់មកទើបយកសពទៅព្យួរកដើម្បីបន្លំភ្នែកសមត្ថកិច្ច។ នេះបើយោងតាមរបាយការណ៍ របស់សមត្ថកិច្ចបានឲ្យដឹង នៅថ្ងៃទី០៨​ ខែធ្នូ ឆ្នាំ២០២៣​។ 

 សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ​ ស៊ីម រ៉ាឌី អាយុ ១៩ឆ្នាំ​ មុខរបរ កម្មការិនីរោងចក្រ​ ស្នាក់នៅបន្ទប់ជួល​លេខ 12C ក្នុងភូមិត្រពាំងថ្លឹង២​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ មានស្រុកកំណេីត​ ភូមិសំបួរ​ ​ឃុំព្រៃគុយ​ ស្រុកំពង់ស្វាយ​ ខេត្តកំពង់ធំ។ 

 នារីរងគ្រោះត្រូវបានសាច់ញាតិប្រទះឃើញចង.កស្លាប់ក្នុងបន្ទប់បង្កការភ្ញាក់ផ្អេីល កាលពីវេលាម៉ោង ១១ព្រឹក​ ថ្ងៃទី០៧​ ខែធ្នូ​ ឆ្នាំ២០២៣​ ម្សិលមិញនេះ នៅភូមិត្រពាំងថ្លឹង​ ២​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។ 

 ស្ត្រីឈ្មោះ លំ​ តាំងយី​ អាយុ ៤៣ឆ្នាំ​ ត្រូវជាម្តាយជនរងគ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី០៥​ ខែធ្នូ​ ឆ្នាំ២០២៣​ វេលាម៉ោង ១៩និង១៥នាទី​ ពេលចេញពីធ្វើការគាត់អត់ឃើញកូនស្រីត្រឡប់មកបន្ទប់ជួលដែលស្នាក់នៅជាមួយគាត់ទេ​។ ដោយសារបាត់កូនស្រីបែបនេះក៏តេទូរសព្ទចំនួន ០២ដង ប៉ុន្តែគ្មានអ្នកទទួល និងបានដើររកព្រមទាំងសាកសួរមិត្តភក្តិក៏គ្មានដំណឹងសោះ។ 

 ម្តាយនារីកម្មការិនីរងគ្រោះ បានប្រាប់នគរបាលទៀតថា លុះរហូតមកដល់ថ្ងៃទី០៧​ ខែធ្នូ គាត់ក៏បបួលបងប្អូនជីដូនមួយរបស់គាត់មកមេីលនៅបន្ទប់ជួលលេខ ៣៧​ ជាន់ទី១​ ភូមិត្រពាំងថ្លឹង២​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ដែលត្រូវជាសង្សាររបស់កូនស្រីរបស់គាត់​ឈ្មោះ ផា​ ភេទប្រុស​ តែទ្វារចាក់សោខាងក្រៅ​ និងមានមានជះក្លឹនស្អុយមកក្រៅទើបចុចពិលមេីលឃេីញកូនស្រីរបស់គាត់ចង.កជាប់ទៅនឹងទ្វារបន្ទប់ទឹក។

 ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចជំនាញបច្ចេកទេសបានចុះពិនិត្យសពនារីរងគ្រោះ និងជុំវិញកន្លែងកើតហេតុយ៉ាងយកចិត្តទុកដាក់ ដោយបានសន្និដ្ឋានថា ជនរងគ្រោះត្រូវបានឃាតកយកខ្នេីយខ្ទប់ច្រមុះរួចយកទៅព្យួកនៅបន្ទប់ទឹក​រួចគេចខ្លួនបាត់។

 បច្ចុប្បន្នសពត្រូវបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី   ចំណែកជនដៃដល់ត្រូវបានកម្លាំងជំនាញ ធ្វើការរស្រាវជ្រាវ និងចាប់ខ្លួនបាននៅក្នុងស្រុកក្រឡាញ​ខេត្តសៀមរាប នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ ៕