2023-11-03 08:11
342

ពោធិ៍សាត់៖ លោក ខូយ រីដា អាភិបាលខេត្តពោធិ៍សាត់បានដឹកនាំមន្ទីនិងអង្គភាពដែលពាក់ព័ន្ធនិងកងកម្លាំងប្រដាប់អាវុធទាំងបី នាំយកស្រូវពូជរបស់គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ចំនួន ៧៩ គ្រួសារ នៅស្រុកតាលោសែនជ័យ ដើម្បីស្ដារឡើងវិញ។

ពិធីនេះ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា  ឆ្នាំ២០២៣ ក្នងទីតាំងឃុំតាលោ ស្រុកតាលោសែនជ័យ  ខេត្តពោធិ៍សាត់។

លោក អភិបាលខេត្តាពឧធិ៍សាត់ បានមានប្រសាសន៍ថា នេះជាស្រូវពូជដែលល្អបំផុតដោយមានម៉ាសុីនសម្ងួតហើយបងប្អូនប្រជាពលរដ្ឋយកទៅដាំស្ដាឡើងវិញទទួនបានផល១០០ភាគរយ ដោយពូជស្រូវដែលបានចែកជូនបងប្អូននាពេលនេះ ជាពូជល្អ បាយឆ្ងាញ់ លក់បានតម្លៃខ្ពស់ក្នុងទីផ្សារ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានពូជស្រូវនេះ យកទៅបង្កបង្កើនផល ប្រកបដោយគុណភាព ដែលមានការជួយណែនាំពីមន្ត្រីបច្ចេកទេសរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានត្រឹមត្រូវ។

លោក ខូយ រីដា អភិបាលខេត្តបានបញ្ជាក់ថា ស្រូវពូជត្រូវចែកជូនបងប្អូនប្រជាកសិករនៅស្រុកតាលោសែនជ័យនេះ គឺមានការគិតគូយ៉ាងខ្លាំងពីសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាពិសេសនោះ គឺសម្ដេចមហាបវរធតី ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់គ្រប់វិនាទីទាំងអស់៕ លាន គ្រន