2023-07-13 04:07
333

កំពត៖   ក្រុមរថយន្តដឹកជញ្ជូនចេក ប្រមាណ ១០០នាក់ ដឹកចេញចូលពីវៀតណាមឆ្លងកាត់ច្រកទ្វារអន្តរជាតិ “ព្រែកចាក” បាននាំគ្នាតវ៉ានៅមុខស្នាក់ការការិយាល័យគយ និងរដ្ឋាករ បន្ទាប់ពីមន្ត្រីគយប្រចាំច្រកព្រំដែនគៀបសង្កត់ និងកំណត់ឱ្យបង់លុយ ៥០ម៉ឺនរៀល ក្នុង ១តោន។

ករណីក្រុមរថយន្តដឹកជញ្ជូនចេកតវ៉ាជាមន្ត្រីមន្ត្រីការិយាល័យគយ និងរដ្ឋាករ កើតមានឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នេះ ស្ថិតនៅព្រំដែនច្រកទ្វាអន្តរជាតិ “ព្រែកចាក” ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។ ការតវ៉ានេះធ្វើឡើងបន្ទាប់មន្ត្រីគយប្រចាំច្រកទ្វារព្រំដែន បានដាក់កំហិតឱ្យអ្នកដឹកចេក ត្រូវបង់លុយ ១តោន ៥០ម៉ឺនរៀល ។ 

ក្រុមអ្នកតវ៉ាបាននិយាយឱ្យដឹង ពួកគាត់រកស៊ីដឹកជញ្ជូនចេកចូលមកពីប្រទេសវៀតណាមជាច្រើនឆ្ន៊ាំកន្លងមកហើយ ប៉ុន្តែក្រុមមន្ត្រីគយមិនដែកកំណត់តម្លៃថ្លៃខ្ពស់បែបនេះទេ គឺយកលុយមិនលើស ១៥ម៉ឺនរៀលឡើយ ប៉ុន្តែទើបតែថ្មីៗ ដើមខែកក្កដានេះ អស់លោកមន្ត្រីគយ បានជូនដំណឹងដល់អ្នករកស៊ីដឹកចេកទាំងរ៉ឺម៉ក និងរថយន្តត្រូវបង្គាប់ឱ្យបង់លុយ ៥០មុឺនរៀល ១តោន។ ក្រុមអ្នកតវ៉ាបាននិយាយថា ពួកស្ទើតែលុតជង្គង់សុំអង្វរលោកគយយកលុយដូចរាល់ដងត្រឹម ១៥មុឺនរៀល។ 

ក្រុមអ្នករកស៊ីដឹកជញ្ជូនផ្លែចេកនាំចូលពីវៀតណាម បានបន្តទៀតរថា ដោយសារស្នើសុំ និងអង្វរលោកគយប្រចាំព្រំដែនអន្តរជាតិ “ព្រែកចាក” មិនបានសម្រេចព្រោះគយមិនព្រមចុះថ្លៃដូចមុន ទើបពួកអ្នកដឹកចេកតាមរ៉ឺម៉ក និងរថយន្តនាំគ្នាមកឈប់មុខស្នាក់ការការិយាល័យគយ និងរដ្ឋាករព្រែកចាក ដើម្បីចាំសួរនាំក្រុមមន្ត្រីគយទាំងនោះ។

មន្ត្រីការិយាល័យគយ និងរដ្ឋាករ “ព្រែកចាក់” បន្ទាប់មន្ត្រីគយបិទមិនឱ្យអ្នកដឹកចេកចូលទៅវៀតណាម និងមាននគរបាលច្រកទ្វារអន្តរជាតិ បានចេញមុខសម្របសម្រួលរវាងពលរដ្ឋ និងមន្ត្រីគយដោយមានការឯកភាព និងយោបយល់គ្នាទើបលោក ជ្រុន សុខឃីន ជាមន្ត្រីការិយាល័យគយ និងរដ្ឋាករ “ព្រែកចាក” អញ្ជើញក្រុមអ្នករកស៊ីដឹកផ្លែចេកមកស្ដាប់គោលការថ្មី។

សូមបញ្ជាក់ថា សព្វថ្ងៃនេះសង្កេតឃើញមានមនុស្សប្រចាំស្នាក់ការគយអង្គុយចាំត្រួតពិនិត្យមុខទំនិញចេញ-ចូលតាមព្រំដែនអន្តរជាតិ ភាគច្រើនជាចៃគយស្លៀកពាក់ស៊ីវិលដេញឡាន និងម៉ូតូឈប់បង់លុយមិនសូវមានមន្ត្រីមានក្របខ័ណ្ឌទេ សុទ្ធជាជនស៊ីវិលបើកម៉ូតូ និងរថយន្តប្រសេចប្រសាចតាមរ៉ឺម៉ក និងរថយន្តដឹកទំនិញឱ្យបង់លុយយ៉ាងអនាធិបតេយ្យ៕