2024-01-17 10:01
81

ភ្នំពេញ៖ មុខសញ្ញាគាស់ទម្លុះទម្លាយផ្ទះលក់គ្រឿងអលង្កាដោយសមត្ថកិច្ចឃាត់ខ្លួនទាំងអ្នកលក់ និងអ្នកទិញអនុវត្តតាមនីតិវិធីច្បាប់។ 
ករណីអំពើលួចមានស្ថានទម្ងន់ទោសខាងលើ កើតឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១២និង០០នាទី នៅផ្ទះ B៤ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ 

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ប្រាក់ ពៅ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះ B៥ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ (ជនដៃដល់) ដកហូតវត្ថុតាងចិញ្ចៀនប្លាទីន (ទឹក៤) ដាំត្បូងពណ៌ស ចំនួន ៥វង់។ 

លុះនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១១និង០០នាទី បន្តឃាត់ខ្លួនជនសង្ស័យ ម្នាក់ទៀត ឈ្មោះ អ៊ី ផល្លា ភេទ ស្រី អាយុ ៥២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់គ្រឿងអលង្ការ ស្នាក់នៅផ្ទះលេខ២៩៤ ផ្លូវ ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (ទទួលផលចោរកម្ម) វត្ថុតាងដកហូត ចិញ្ជៀនប្លាទីន (ទឹក៣) មានដាំត្បូងពណ៌ស ចំនួន ៥៣វង្ស។ 

បច្ចុប្បន្ន ជនសង្ស័យទាំង ០២នាក់ សមត្ថកិច្ចជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕