2024-01-15 04:01
68

ខេត្តបន្ទាយមានជ័យ៖ យុវតី៣នាក់បានរងរបួសធ្ងន់ ខណៈជិះម៉ូតូត្រឡប់មកពីមើលការប្រគំតន្ត្រីវិញ ហើយពេលមកដល់ផ្លូវបំបែកត្រូវរថយន្តបុក ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤តាមផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិគោកទំលាប់ ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ។

 នគរបាលបានប្រាប់ថាៈមុនកើតហេតុមានយុវតី៣នាក់អាយុប្រមាណជិត២០ឆ្នាំជិះម៉ូតូម៉ាកហុងដាឌ្រីមត្រឡប់មកពីមើលការប្រគំតន្ត្រី(ខនសឺត)ដោយបើកក្នុងទិសដៅពីជើងទៅត្បូងតាមបណ្តោយផ្លូវជាតិលេខ៥ លុះមកដល់ចំណុចកើតហេតុជាផ្លូវបំបែកជាបួនបានបត់ឆ្វេងក៏ត្រូវរថយន្តម៉ាក់វីហ្គោ ពាកផ្លាក់លេខភ្នំពេញ2U.6588 ដែលបើកបរស្របទិសគ្នាបុកបណ្តាលឱ្យម៉ូតូជាប់ខាងមុខរថយន្តអូសជិត៥០ម៉ែត្រធ្វើឱ្យរងរបួសធ្ងន់៣នាក់ម្នាក់បាក់កអាចសង្ឃឹមរស់តិចណាស់ត្រូវបានរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

 ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងគេឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកមង្គលបុរីបានចុះទៅពិនិត្យនិងសម្រួលចរាចរណ៍ហើយធ្វើការវាស់វែង  រួចបានប្រាប់ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើង មុនដំបូងមានស្ត្រី៣នាក់បានជិះម៉ូតូឌុបគ្នាត្រឡប់ពីមើលការប្រគំតន្ត្រីនៅចំណុចស្ពានក្រឡហើយត្រឡប់ទៅផ្ទៈវិញបានជិះម៉ូតូបត់ត្រង់ផ្លូវបំបែកត្រូវរថយន្តបើកស្របទិសគ្នាបុកពេញទំហឹងបណ្តាលឱ្យរបួសធ្ងន់ទាំង៣នាក់ម្នាក់បាក់កមានសង្ឃឹមរស់តិចណាស់ ម៉ូតូជាប់ក្រោមរថយន្តរងការខូចខាត រីឯរថយន្តខ្ទេចផ្នែកខាងមុខ។

 មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកមង្គលបុរីបានប្រាប់ថាៈក្រោយធ្វើការវាស់វែងហើយរថយន្តបង្កនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបុរីដើម្បីធ្វើការដោះស្រាយគ្នាតាមច្បាប់ចរាចរណ៍។ ដោយឡែកជនរងគ្រោះរងរបួសធ្ងន់ធ្ងរទាំង៣នាក់ សមត្ថកិច្ចថា ស្ត្រីអាយុប្រមាណជិត២០ឆ្នាំម្នាក់ជាអ្នកបើកបរបានបាក់ក មានសង្ឃឹមរស់តិចណាស់ នៅភូមិជើងគោក ឃុំសំបួរ ស្រុកមង្គលបុរី ហើយមាន២នាក់គឺជាអ្នករស់នៅភូមិ.ឃុំស្រះរាំង ៕