2023-08-07 04:08
510

ព្រះសីហនុ៖ មន្ទីរសម្រាកព្យាបាលឯកជន «អន្តរជាតិក្រុងព្រះសីហនុ» បានសម្រាលកូនបណ្តាលឲ្យស្ត្រីម្នាក់ មានសភាពធ្ងន់ធ្ងរ ទើបបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ប៉ុន្តែក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ក៏ផុតដង្ហើបស្លាប់ចោលកូន និងប្តីយ៉ាងអាណោចអាធម្មបំផុត។

 យោងតាមសេចក្តីរាយការណ៍បឋម ករណីស្ត្រីម្នាក់សម្រាលកូនស្លាប់នេះ បានកើតឡើង នៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣នេះ ដោយស្ត្រីរងគ្រោះបានចូលទៅទទួលសេវាសម្រាលកូន នៅមន្ទីរសម្រាកព្យាបាលឯកជនមួយមានឈ្មោះថា «អន្តរជាតិក្រុងព្រះសីហនុ»។ តាមព័ត៌មានបឋម បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ អ៊ុង សុខឃីម អាយុ ២៥ឆ្នាំ ធ្វើការនៅធនាគារឯកជនក្នុងក្រុងព្រះសីហនុ ។

 តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា មុខពេលកើតហេតុ ស្ត្រីរងគ្រោះមានទម្ងន់គ្រប់ខែ និងបានចូលទៅទទួលយកសេវាសម្រាលកូន នៅមន្ទីរសម្រាកព្យាបាលឯកជនអន្តរជាតិក្រុងព្រះសីហនុ ប៉ុន្តែក្រោយពេលសម្រាលរួចរាល់ដោយសារការខ្វះបច្ចេកទេស ឬប្រើប្រាស់គ្រូពេទ្យគ្មានជំនាញ ឬយ៉ាងណាទេ ទើបបណ្តាលឲ្យស្ត្រីរងគ្រោះមានអាការៈធ្ងន់ធ្ងរបំផុត។ ភ្លាមៗនោះខាងគ្លីនិកឯកជន បានប្រញាប់ប្រញាល់បញ្ជូនស្ត្រារងគ្រោះបន្តទាកាន់មន្ទីរពេទ្យបង្អែកខេត្តខេត្តព្រះសីហនុ ហៅ ពេទ្យចំការចេក ដើម្បីជួយសង្គ្រោះបន្ត ប៉ុន្តែដោយស្ថានភាពធ្ងន់ធ្ងរពេលមិនអាចជួយសង្គ្រោះបានឡើយ ក៏ទទួលមរណភាពចោលកូន និងប្តីយ៉ាងអាណោចអាធម្មបំផុត។

 សូមបញ្ជាក់ថា ចំពោះការស្លាប់របស់ស្ត្រារងគ្រោះមិនប៉ះពាល់ដល់ទារកឡើយ។ ទោះជាយ៉ាងនេះក្តី មន្ត្រីជំនាញសុខាភិបាលខេត្តព្រះសីហនុ បានចាត់មន្ត្រីឲ្យចុះស្រាវជ្រាវ និងស៊ើបអង្កើតលើករណីនេះ ហើយផ្នែកជំនាញកំពុងស្រាវបន្តតាមបច្ចេកទេស៕'