2023-06-27 10:06
349


ភ្នំពេញ ៖ ចាប់ពីថ្ងៃទី ២៨ ខែមិថុនា – ៤ ខែកក្កដា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស  របស់ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ 


  ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ ថា : ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបដែលលាតសន្ធឹងលើអាងទន្លេមេគង្គនៃប្រទេសថៃ និងឡាវ គួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ។ 
    លក្ខណៈបែបនេះនឹងធ្វើឲ្យ ៖ 
១-តំបន់ទំនាបកណ្តាល ៖ 
  – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C 
  – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C 
  – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ 
២-តំបន់ខ្ពង់រាប ៖ 
  – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C 
  – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C 
  – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។ 
៣-តំបន់មាត់សមុទ្រ ៖ 
  – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C 
  – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C                              
  – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។     
     អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ៕