2023-10-07 04:10
899

បាត់ដំបង៖ ដោយមើលឃើញនូវទុក្ខលំបាក និងមានការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ចំនូន ០២គ្រួសារ លោក រ៉ា ចាន់ អនុប្រធានក្រុមជំនួយការ តំណាលោកបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមសារព័ត៌មាន អេឡិចត្រូនិក AE MSJ បាននាំយកជាអង្ករ និងគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផ្តល់ជួនដើម្បីរួមចំណែកដោះស្រាយផលលំបាក និងបំពេញការខ្វះខាតបានមួយរយៈ។

សកម្មភាពមនុស្សធម៌ របស់ក្រុមការងារសមាគមសារព័ត៌មាន អេឡិចត្រូនិក AE MSJ ផ្តល់ជួនពលរដ្ឋ ជួបការខ្វះខាត ០២គ្រួសារ រស់នៅភូមិរទៀង ឃុំកំពង់ល្ពៅ ស្រុក សំឡូត ខេត្តបាត់ដំបង នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមសហការពីលោកមេភូមិ អឹម មេត និងលោកស្រី អនុភូមិ អាន់ គង្គាផងដែរ។

លោក រ៉ា ចាន់ អនុប្រធានជំនួយការសមាគម AE MSJ បានោយដឹងថា ដោយឃើញភាពខ្វះខាត និងជួបទុក្ខលំបាកខ្លាំងរបស់ប្រជាជន ០២គ្រួសារខាងលើ លោកមេភូមិបានស្នើសុំជំនួយសប្បុរសធម៌ ដើម្បីជួយសម្រួលផលលំបាក ទើបលោកប្រធានសមាគមបានចាត់តំណាងនាំយកនូវអង្ករ និងគ្រឿង របស់លោកបណ្ឌិត ម៉េង សុភណ្ឌ័ ប្រធានសមាគម AE MSJ ចុះប្រគល់ជូនគ្រួសារដែលកំពុងខ្វះខាត ទាំង ០២គ្រួសារតែម្តង។

ប្រជាពលរដ្ឋទាំង ០២គ្រួសារ ដែលទទួកបានជំនួយមនុស្សធម៌ រួមមាន៖ ទី១- ឈ្មោះ ប៉ឹត រឿប ភេទស្រី អាយុ ២៨ឆ្នាំ ពិការភ្នែកទាំងសងខាង មានកូន ចំនួន ០២នាក់ក្នុងបន្ទុកខ្វះខាតខ្លាំង និងទី២- ឈ្មោះ គង់ សុចាន់ ភេទប្រុស អាយុ ៦៤ឆ្នាំ ប្រពន្ធ ឆៃ ឈួប ប្រពន្ធមានជំងឺទាចទឹក កុំពុងសម្រាក់ព្យាបាល នៅមន្ទីរពេទ្យធំ និងកូនក្នុងបន្ទុកកំពុងឈឺ ជំងឺងាប់មួយចំហៀងខ្លួន និងត្រូវចិញ្ចឹមចៅៗក្នុងបន្ទុកថែមទៀត។

សូមជម្រាបថា ជានិច្ចជាកាលក្រុមការងាររបស់សមាគមសារព័ត៌មាន អេឡិចត្រូនិក AE MSJ តែងរួមចំណែកទៅតាមលទ្ធភាពដែលអាចធ្វើទៅបានធ្វើសកម្មភាពមនុស្សធម៌ ជួយដោះស្រាយជីវភាព និងការលំបាកបងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាតគ្រប់កាលៈទេសៈដោយមិនអើងពណ៌សម្បុរ ឬនិន្នាការនុបាយឡើយ៕