2023-07-12 06:07
166


ខេត្តស្វាយរៀង ៖ លោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង បានដឹកនាំក្រុមការងារយុវជនគណបក្សខេត្ត ចុះធ្វើសកម្មភាពយុទ្ធនាការឃោសនាតាមខ្នងផ្ទះប្រជាជន នៅភូមិត្រោក និងភូមិត្រដែត ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង 


សូមជម្រាបជូនថា ៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣  លោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនខេត្តស្វាយរៀង បានដឹកនាំក្រុមការងារយុវជនគណបក្ស ដោយមានការចូលរួមពី លោក ហួត ឃាងវេង សមាជិកគណះកម្មាធិការកណ្តាល និង លោក នាក់ ថារ៉ែន អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត លោក មុំ កេត ប្រធានផែនរដ្ឋបាល លោក ស៊ឹម សូឡង់ លោក ភ័ណ្ឌ សុផល លោក ហួរ ហួត សមាជិកក្រុមការងារ ព្រមទាំងសកម្មជនយុវជនគណបក្សស្រុក-ឃុំ បានចុះធ្វើការផ្សព្វផ្សាយពីគោលនយោបាយគណបក្សប្រជាជនកម្ពុជា និងបង្រៀនគូសសន្លឹកឆ្នោត ចែកខិតប័ណ្ណក្នុងវគ្គយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត  នីតិកាលទី៧ ឆ្នាំ២០២២៣ នៅភូមិត្រោក និងភូមិត្រដែត ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដោយសម្រេចបាន ៩៦ខ្នងផ្ទះ សរុបមនុស្សរួមចំនួន ២៩៥នាក់ ស្រី ១៤៣នាក់៕