2024-01-22 03:01
63

តាកែវ៖ នារីពេញវ័យក្រមុំ អាយុ១៨ឆ្នាំម្នាក់ បានបាត់ខ្លួនអស់រយៈពេលថ្ងៃដោយគ្មានមូលហេតុ ទោះបីជាក្រុមគ្រួសារស្វះស្វែងរកយ៉ាងណាក៏មិនទទួលបានដំណឹងដែរ ខណៈពេលនេះ ក្រុមគ្រួសារកំពុងបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពរស់នាង។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា យុវតីដែលបាត់ខ្លួន មានឈ្មោះ ស្រ៊ុន ណារិន អាយុ ១៨ឆ្នាំ មានទីលំនៅ ភូមិក្ដាញ់ ហៅត្រពាំងល្វា ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ បានមកស្នាក់នៅ និងជួយលក់បាយអ៊ុំប្រុសបង្កើត នៅក្រុងដូនកែវ ខេត្តតាកែវ និងបាត់ខ្លួនកាលពីវេលាម៉ោង ២រសៀល តាំងពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ កន្លងទៅដោយមិនដឹងមូលហេតុ។

ក្រោយពីបាត់ខ្លួនឪពុកម្តាយ ក្រុមគ្រួសារតាមស្វែងរកគ្រប់ទិសទី និងប្តឹងសមត្ថកិច្ចឱ្យជួយស្រាវជ្រាវ ស្វែងរក ប៉ុន្តែគិតរហូតមកត្រឹម ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ នៅតែគ្មានដំណឹងដដែល ដែលធ្វើឱ្យក្រុមគ្រួសារព្រួយបារម្ភចំពោះសុវត្ថិភាពរបស់កូនយ៉ាងខ្លាំង។

ក្រុមគ្រួសារបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រទះឃើញនៅទីកន្លែងណា មេត្តាជួយឃាត់ ឬផ្តល់ដំណឹងដល់ក្រុមគ្រួសារដោយក្តីអនុគ្រោះតាមរយៈលេខទូរសព្ទ 069 465 282 ៕