2024-02-13 05:02
123

ភ្នំពេញ÷នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះក្រុមគ្រួសារ លោក លី ហុង និង លោកស្រី បានបន្តនាំយកម៉ាស៊ីនថតចម្លងចំនួន ០៤គ្រឿង បន្ថែមទៀត មកប្រគល់ជូនដល់អង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការងារ                      រដ្ឋបាលរបស់អង្គភាព ក៏ដូចជាតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌផងដែរ។

 ក្នុងឱកាសនោះ ក្រុមការងារតំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាន            សម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង លោកស្រី ដែលមានចិត្តសប្បុរស ឧបត្ថម្ភនូវ ម៉ាស៊ីនថតចម្លងទាំងលើកមុន និងពេលនេះសរុបចំនួន ១២គ្រឿង មកហើយ ជូនដល់អាវុធហត្ថរាជធានីភ្នំពេញ ។