2023-10-02 04:10
253

ភ្នំពេញ៖ នៅថ្ងៃទី ០១ខែ តុលា ឆ្នាំ២០២៣ វេលាម៉ោង ១៥ និង០០នាទីរសៀល កំលាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុច   ផ្លូវលេខ៥ ក្រុម១ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

  -ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ លី រ៉ូហ្សា ភេទប្រុស អាយុ ១៩ឆ្នាំជនជាតិខែ្មរឥស្លាម មានទីលំនៅសំណង់មិនរៀបរយ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។                                   

    *សម្ភារៈដកហូតរួមមាន ៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៥ កញ្ចប់ ។   

ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី ៕