2023-03-27 06:03
480

 

កែប៖ មន្ត្រី​ជំនួយការសាលាឃុំអង្កោល ស្រុកដាមណាក់ចង្អើរម្នាក់ បានបើករថយន្តក្រឡាប់ជាច្រើនត្រឡប់បុកបង្កាន់ដៃស្ពានបណ្តាលស្លាប់ភ្លាមៗនៅនឹងកន្លែង។

ករណីគ្រោះថ្នាក់ចរាចរណ៍ កើតហេតុឡើងនៅយប់ថ្ងៃអាទិត្យ វេលាម៉ោងជិត១០យប់ ត្រង់ចំណុចស្ពានព្រែកកែប ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុង-ខេត្តកែប។ 

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ពោញ សំបូរ ភេទ ប្រុស អាយុ ៤២ឆ្នាំ មុខរបរ ជាមន្ត្រីជំនួយការសាលាឃុំអង្កោល រស់នៅភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បើកបររថយន្តម៉ាក camry បាឡែន ពណ៌ស ពាក់ផ្លាកលេខ កែប 2B-0099។ 

សាក្សីបានឲ្យដេងថា មុនពេលកើតហេតុ មានរថយន្តម៉ាក camry បាឡែន ពណ៌ស ពាក់ផ្លាកលេខ កែប 2B-0099 បើកបរលើផ្លូវថ្មីប្របមាត់សមុទ្រពីកែបទៅឆ្នេរអង្កោល មកដល់ចំណុចកើតហេតុបានក្រឡាប់ជាច្រើនត្រឡប់បុកបង្កាន់ដៃស្ពានបណ្តាលឲ្យបាត់បង់ជីវិត នៅនឹងកន្លែង។ 

បច្ចុប្បន្ន សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តត្រូវបាននគរបាលស្ទួចយកទៅរក្សាទុកនៅការិយាល័យនគរបាលដើម្បីរងចាំការដោះស្រាយ៕