2024-02-07 04:02
61

ខេត្តកំពត÷នៅក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រ របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាក ខេត្តកំពត -កែប ដែលធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពត នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤   មន្ត្រីជំនាញបានលើកឡើងថាក្រសួងសុខាភិបាលបានដាក់ចេញការងារអាទិភាព ៨ ចំណុចដើម្បីសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ហើយដើម្បីឲ្យការអនុវត្តសម្រេចបានជោគជ័យ ទាមទាឲ្យអ្នកប្រកបវិជ្ជាជីវៈលើវិស័យសុខាភិបាលទាំងអស់ ចូលរួមសហការគោរពក្រមសីលធម៌ បន្តអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រ និងពង្រឹងសមត្ថភាពស្នូលរបស់ខ្លួនបន្ថែមទៀត។ 

លោកអនុបណ្ឌិត អុន សាន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ និងលោក លឺម ចាន់ អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានលើកឡើងទៀតថា: នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ តំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និតិកាលទី ៧ នៃរដ្ឋសភា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានដាក់ចេញ ការងារអាទិភាព ៨ចំណុច ដើម្បីសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (សេវាខិតជិតប្រជាជន, មានគុណភាព របាំងសេដ្ឋកិច្ច, គាំពាសង្គម) រួមមានដូចជាទី ១.បង្កើនសកម្មភាពអប់រំសុខភាព សំដៅលើកកម្ពស់សុខមាលភាពសាធារណ:ទី ២- ប្រយុទ្ធប្រឆាំងជំងឺឆ្លង និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងជាសកល ,ទី៣-ទប់ស្កាត់ជំងឺមិនឆ្លង (មហារីក ទឹកនោមផ្អែម លើសសម្ពាធឈាម ស្ទះសរសៃឈាមបេះដូងទី៤- ធ្វើអោយប្រសើឡើងនូវការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺនៅតាមសហគមន៍ទី ៥- លើកកម្ពស់សេវាថែទាំនៅគ្រប់កំរិត(RH, HC),ទី៦- អភិវឌ្ឍន៍ធនធានមនុស្ស ភាពជាអ្នកដឹកនាំ និងនវានុវត្ត,ទី ៧-ធ្វើ                និយត័កម្មលើសេវាសុខាភិបាលរដ្ឋ និងឯកជន និង ទី៨. អភិវឌ្ឍន៍ សុខាភិបាល                      ឌីជីថល។

ដើម្បីអនុវត្តការងារអាទីភាពនោះឲ្យបានជោគជ័យ ទាមទារឲ្យមានការបណ្តុះបណ្តាលបន្តដល់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល លើផ្នែកក្រមសីលធម៌ ការអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តដើម្បីពង្រីកចំណេះដឹងថ្មីៗ ការបន្តអភិវឌ្ឍន៍សមត្ថភាពស្នូល ដើម្បីស្នើសុំអាជ្ញាបណ្ណ ឬ បន្តសុពលភាពអាជ្ញាបណ្ណប្រកបវិជ្ជាជីវ:វេជ្ជសាស្ត្រ សមស្របទៅតាមច្បាប់កំណត់។

តាមរបាយការណ៏របស់ការិយាល័យនិយ័តកម្ម បានបង្ហាញអោយឃើញថា វិស័យសុខាភិបាលមានបញ្ហាប្រឈមជាច្រើន ដែលត្រូវរួមគ្នាដោះស្រាយ និង ទាមទាចូករួមសហការកែលំអរ គុណភាព សុវត្ថិភាព ស្របតាមស្តង់ដាអប្បរមា សម្រាប់មូលដ្ឋានសេវាសុខាភិបាលសាធារណ និង ឯកជន ដោយឈលើលក្ខខណ្ឌរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ឋ, ធនធានមនុស្ស, សេវាគ្លីនិច, សម្ភារ:បរិក្ខា,ការផ្គត់ផ្គង់ ការបង្ការ ការត្រួតពិនិត្យការចំលងរោគ និង ការវិនិច្ឆ័យលក្ខណៈបច្ចេកទេស តាមលក្ខខណ្ឌតម្រូវដោយច្បាប់ កំណត់ហើយ ក៏ជាឧបករណ៏សម្រាប់វាយតម្លៃ គុណភាពសេវា សុវត្ថិភាព និងប្រសិទ្ធភាពផងដែរ៕