2023-08-06 01:08
214

 

កំពង់ស្ពឺ៖ យ៉ាងហោចណាសមនុស្ស ចំនួន ០៣នាក់ បានរងរបួសធ្ងន់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ ០២គ្រឿង បុកគ្នាពេញមួយទំហឹង ដោយសារការបើកបរក្នុងល្បឿនលឿងក្នុងស្ថានភាពស្រវឹង។

   ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២១និង ៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៏ រវាងម៉ូតូបុកនិងម៉ូតូ ស្ថិតលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ (៩-១០) ភូមិជៃតាគួន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

   នគរបាលបានឲ្យដឹងថា ករណីនេះបង្កដោយម៉ូតូ ម៉ាក ZOOMER ពណ៌សលាយទឹកក្រូច ពាក់ស្លាកកលេខ ភ្នំពេញ 1GM-4498 បើកបរដោយឈ្មោះ ជិង ឈីគូ ជនជាតិចិន ភេទប្រុស អាយុ ៤៧ឆ្នាំ បើកបរក្នុងស្ថានភាពស្រវឹង នុងមិនពាក់មួកសុវត្ថិភាព ស្នាក់នៅក្នុងរោងចក្រ មីងហ្វៃ ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកម៉ូតូចេញពីផ្លូវបេតុងភូមិជៃតាគួន បើកឆ្លងផ្លូវក៏មានម៉ូតូ ០១គ្រឿងទៀត ម៉ាក CLICK ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HY-1310 បើកបរដោយឈ្មោះ ខន សុខឃីម ភេទ អាយុ ២៣ឆ្នាំ បើកបរក្នុងស្ថានភាពស្រវឹង មានពាក់មួកសុវត្ថិភាព រស់នៅភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ ជុំ នាន់ ភេទប្រុស អាយុ ២៨ឆ្នាំ មិនពាក់មួកសុវត្ថិភាពស្រវឹងស្រាដូចគ្នា ស្នាក់នៅផ្ទះជួលភូមិជៃតាគួន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មកពីទិសខាងត្បូង ទៅទិសខាងជើង ជិះមកដល់ចំណុចកើតហេតុខាងលើ បានបុកចំពាក់កណ្តាលម៉ូតូ ZOOMER បណ្តាលឲ្យរងរបួសធ្ងន់ទៅសងខាង។
    
   ករណីគ្រោះថ្នាក់ខាងលើ បណ្តាលឲ្យរងរបួសមនុស្ស និងខូចខាតម៉ូតូ ០២គ្រឿង រងរបួសមនុស្ស ចំនួន ០៣នាក់ ប្រុសធ្ងន់។ ក្រោយពេលទទួលបានព័ត៌មាន កម្លាំងជុំនាញ កំលាំងប៉ុស្តិ៍បានមកដល់កន្លែងកើតហេតុជនរងគ្រោះទាំង ០៣នាក់ បានបញ្ជូនទៅកាន់មន្ទីរពេទ្យ សម្ភព ព្រៃពង្រផ្សារអង្គមេត្រី។

   ចំពោះវត្ថុតាងទាំងពីរ ប្រជាពលរដ្ឋបានលើកចេញពីកន្លែងកើតហេតុ មុនជំនាញមកដល់ បច្ចុប្បន្នកម្លាំងជំនាញនិងប៉ុស្តិ៍ បានយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលរកាកោះ  កសាងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕