2023-07-19 10:07
222

 

សាខា កក្រក ខេត្តស្វាយរៀង៖   ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ នៅថ្ងៃ អង្គារ ទី ១៨ ខែ កក្កដា ឆ្នាំ ២០២៣ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានចាត់ឱ្យ ក្រុមការងារសាខា អនុសាខា ដឹកនាំដោយលោក សរ វណ្ណា នាយកសាខា នាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងផ្តល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៣ បណ្តាលឱ្យខូចខាតផ្ទះរបស់ប្រជាពលរដ្ឋក្នុងស្រុកកំពង់រោទិ៍ចំនួន ៤ ខ្នង និងស្រុកចន្ទ្រា ២ ខ្នង សរុប ៦ ខ្នង (រងគ្រោះទាំងស្រុង ៤ ខ្នង និងមធ្យម ២ ខ្នង) ។ 


-អំណោយដែលបានផ្តល់ជូនសម្រាប់គ្រួសាររងគ្រោះទាំងស្រុង និងមធ្យមទទួលបាន៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលជ័របត់ ១ មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១ ថវិកា ៥ ម៉ឺន រៀល ដោយឡែកគ្រួសាររងគ្រោះទាំងស្រុងទទួលបានបន្ថែម៖កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ-សម្លរ ២ ថវិកា ២០ ម៉ឺនរៀល ។