2024-02-01 04:02
62

កំពង់ចាម :បន្ទាប់ពីមានការស្នើសុំពីអាជ្ញាធរខេត្តព្រៃវែងនាព្រឹកថ្ងៃទី១ខែកុម្ភៈឆ្នាំ ២០២៤ នេះអភិបាលនៃគណៈអភិបាលខេត្តំពង់ចាមឯកឧត្តមអ៊ុន ចាន់ដា បានអញ្ជើញ ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ ស្រោចស្រពវ៉ៃកូ ជំហាន១ស្ថិតក្នុងឃុំមហាលាភស្រុកកោះសូទិន ដើម្បី បូម ទឹក ជួយសង្គ្រោះស្រូវប្រាំង ចំនួន ៩៨៨៣ហិកតា របស់ ប្រជាកសិករចំនួន១៣ឃុំ ក្នុងស្រុកចំនួន៣នៃ ខេត្តត្តព្រៃវែង ដែលប្រឈមនឹងការខ្វះទឹក  ។ 

លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម  បានឱ្យដឹងថា  គម្រោង អភិវឌ្ឍន៍ ប្រព័ន្ធ ស្រោចស្រព  វ៉ៃកូ  ជំហាន ១  មាន ម៉ូទ័រ អគ្គិសនី ខ្នាត ធំ  ចំនួន ៩គ្រឿង  ដោយ ក្នុង ១គ្រឿង មាន លទ្ធភាព បញ្ជូន ទឹក បាន ចំនួន  ១៤០០០ម៉ែត្រគូប  ក្នុង ១ម៉ោង  និង ប្រេីប្រាស់ ថាមពល អគ្គិសនី អស់ ចំនួន  ៤៦០ គីឡូវ៉ាត់  ក្នុង១ម៉ោងចំពោះកម្លាំងបញ្ជូនទឹកវិញគឺមានចម្ងាយជាង១០០គីឡូម៉ែត្រឯណោះ  ។ 

លោកប្រធានមន្ទីរធនធានទឹកបានបន្តថាប្រព័ន្ធធារាសាស្ត្រស្រោចស្រពវ៉ៃកូជំហាន១ នេះ មានតួនាទីនាំប្រភពទឹកពីទន្លេមេគង្គ ភ្ជាប់ដោយផ្នែកខាងលើនៃទន្លេតូច និងព្រែក          ជីកថ្មី ធ្វើជាប្រភពទឹកស្រោចស្រព លើផ្ទៃដីកសិកម្មក្នុង ខេត្ត កំពង់ចាមជាពិសេសបំផុត គឺ ខេត្តព្រៃវែងនិងខេត្តស្វាយរៀងដែលតែងតែប្រឈមនឹងការខ្វះខាតទឹកសម្រាប់ប្រជាកសិករយេីងធ្វើស្រែនៅរដូវប្រាំងក៏ដូចជាការបង្កបង្កេីនផលដំណាំផ្សេងៗផងដែរ៕