2023-07-25 06:07
147

 


ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់សិស្សសាលាពីរនាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបង្រៀនបើកបរ បើក ឆ្លងផ្លូវ មិនគោរពសិទ្ធិអាទិភាពបុកម៉ូតូពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។


ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥៥នាទី ព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៣   លើផ្លូវលេខ ៣១៥ ស្ថិតក្នុងភូមិ សួនថ្មី សង្កាត់ ព្រៃឆ្លាក់ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាអ្នកបើកបររថយន្តមានឈ្មោះ យូ សារ៉ាន ភេទ ប្រុស អាយុ ៦៨ ឆ្នាំ មុខរបរ និវត្តន៍ជន រស់នៅភូមិ សាលាស្រុកចាស់ សង្កាត់ ព្រៃឆ្លាក់ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង បើករថយន្តម៉ាក CAMRY ពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២C.៨៥៩៧ខូចខាតយ៉ាងដំណំ។
ចំណែកអ្នករងរបួសមាន ឈ្មោះ វាត់ ចន្ធូ ភេទ ប្រុស អាយុ ១៨ មុខរបរ សិស្សនិងអ្នករួមដំណើរមានឈ្មោះ យ៉ន ទិត្យរស្មី ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ អញ្ជាញ ឃុំ ពោធិរាជ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង បើកម៉ូតូម៉ាក ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាកស្លាកលេខ ស្វាយរៀង ១Q.៧៤៦១ខូចខាតផ្នែកខាងមុខ។
តាមសាក្សីបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តបង្រៀនបើកបរ ដៃមង្គល មួយគ្រឿង ម៉ាក CAMRY ពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២C.៨៥៩៧ដោយធ្វើដំណើរ បើកបរឆ្លងផ្លូវពីកើតទៅលិច មិនគោរពសិទ្ធិអាទិភាពក៏បុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាកស្លាកលេខ ស្វាយរៀង ១Q.៧៤៦១ជិះគ្នា២នាក់ក្នុងទិសដៅ ពីជើងទៅត្បូង យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។
ក្រោយមកអ្នករបួសទាំង២នាក់ត្រូវបានដឹកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងនិងមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមក រក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់ ៕