2023-09-27 05:09
192

ភ្នំពេញ៖ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសំណេះសំណាលជាមួយអ្នកឧកញ៉ា លាង ឃុន ស្ថាបនិកក្រុមហ៊ុន ជីប មុង និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខ្មែរប៊ែវើរីជីសនិងសហការី ខណៈដែលអ្នកឧកញ៉ា លាង ឃុន បានឧបត្ថម្ភភេសជ្ជៈ ICY COOL ចំនួន៥,៥៥៥កេស ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំបំពេញភារកិច្ច ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ នាំមកសុខសុវត្ថិភាពសង្គម។

អ្នកឧកញ៉ា លាង ឃុន បានមានប្រសាសន៍ថា៖ ការនាំយកភេសជ្ជៈប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅពេលនេះគឺដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច និងកិច្ចការសង្គមដែលក្រុមហ៊ុនតែងតែរក្សាគោលតម្លៃក្នុងការរិច្ចាគជួយដល់ក្នុងសង្គម ដូចជាសកម្មភាពមនុស្សធម៌ ការឧបត្ថម្ភជាភេសជ្ជៈ ផលិតផល ឬជាទឹកប្រាក់ជូនដល់បណ្តាស្ថាប័នផ្សេងៗ ការផ្តល់អាហារូបករណ៍ បេសកម្មផ្តល់ឈាមសង្រ្គោះជីវិតដែលបានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមជាដើមនោះ។ ក្រុមហ៊ុននិងបន្តចូលរួមនូវសកម្មភាព ផ្តល់វិភាគទានដ៏សំខាន់ក្នុងការអភិវឌ្ឍន៍កម្ពុជាផងនោះទៀត។ អ្នកឧកញ៉ា លាង ឃុន ក៏បានវាយតម្លៃនិងកោតសរសើរចំពោះ ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលទើបទទួលតំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងនៃស្មងការដ្ឋាននគរបាលរាជធានីភ្នំពេញ ការពារទប់ស្កាត់បទល្មើសផ្សេងៗ និងថែរក្សាសុវត្ថិភាពសង្គមបានល្អ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើង ក្នុងទឹកចិត្តរំភើបរីករាយ ដោយជំនួសមុខថ្នាក់ដឹកនាំក៏ដូចជាមន្រ្តីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអ្នកឧកញ៉ា លាង ឃុន ស្ថាបនិកក្រុមហ៊ុន ជីប មុង និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខ្មែរប៊ែវើរីជីសនិងសហការី ដែលមានទឹកចិត្តដ៏សប្បុរសបាននាំយកភេសជ្ជៈផ្តល់ជូនកងកម្លាំងនៃស្មងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ សកម្មភាពនេះបានបង្ហាញឱ្យឃើញថាអ្នកឧកញ៉ា បានគិតគូរពីសុខទុក្ខដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅខណៈដែលកងកម្លាំង បាននឹងកំពុងបំពេញបេសកម្មការងារយ៉ាងមមាញឹកការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ស្ថិរភាពសង្គម។

ឯកឧត្តមស្នងការ ក៏បានជូនពរអ្នកឧកញ៉ានិងសហការី សូមមានសុខភាពល្អ ដឹកនាំអភិវឌ្ឍក្រុមហ៊ុនឱ្យកាន់តែរីកចម្រើននិងជោគជ័យគ្រប់ពេលវេលា៕