2024-01-30 02:01
74

ភ្នំពេញ: បុរសម្នាក់បានហៅកង់បីជិះតាំងពីភូមិព្រៃជីសាក់សង្កាត់ចោមចៅទី ៣ រហូតដល់ចំណុចលូប្រាំ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យបានខ្ចីលុយម្ចាស់កង់បីចំនួន ៥ ម៉ឺនរៀលដើម្បីចូលកោសជប់សិនចាំខ្លួនចេញមកវិញទៅយកលុយនៅក្នុងរថយន្តឲ្យវិញតាមការបញ្ជាក់របស់លោក  សុខ  ជា អាយុ ២០ ឆ្នាំមានមុខរបរជាអ្នករត់កង់បីឥណ្ឌាមានស្រុកកំណើតនៅស្រុកមេសាងខេត្តព្រៃវែងបច្ចុប្បន្ននៅផ្ទះជួលស្ថិតនៅភូមិព្រៃពីងខាងជើង២សង្កាត់ចោមចៅទី ៣ នៅវេលាម៉ោង ៤:00 នាទីទៀបភ្លឺឈានចូលថ្ងៃទី ៣០ ខែមករាឆ្នាំ ២០២៤គាត់ឃើញឈ្មោះ  អឹន  សុភ័ក្រ អាយុ ២៤ ឆ្នាំមានមុខរបរជាកម្មករសំណង់ មានស្រុកកំណើតនៅភូមិរំដួល  ឃុំត្រពាំងរំដេញ  ស្រុករមាសហែកខេត្តស្វាយរៀងបានហៅកង់បីរបស់ខ្លួនដឹកចេញពីភូមិព្រៃសាក់សង្កាត់ចោមចៅ ទី៣ ឆ្ពោះទៅចំណុចលូប្រាំសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យដើម្បីចូលកោសជប់និងរកសេវាផ្លូវភេទស្រាប់តែមកដល់កន្លែងហាងកោសជប់បុរសខាងលើក៏បានខ្ចីលុយម្ចាស់កង់បីចំនួន ៥ ម៉ឺនរៀលសិនប្រាប់ថាចាំខ្លួនចេញមកវិញចាំខ្លួនទៅយកលុយនៅក្នុងរថយន្តឲ្យវិញ។

 បន្ទាប់ពីចូលកោសជប់រួចបុរសខាងលើបានឲ្យកង់បីដឹកខ្លួនមកស្ពានអាកាសចោមចៅវិញ រួចហើយក៏បានបញ្ជាឲ្យកង់បីបើកចូលតាមផ្លូវថ្មគោលឆ្ពោះទៅចំណុចក្រោយវត្តគោកបញ្ជាន់ បុរសខាងលើក៏បានឲ្យកង់បីឈប់រង់ចាំខ្លួនចូលទៅយកលុយ ដោយបុរសជាម្ចាស់កង់បីមានការសង្ស័យក៏បានជិះកង់បីតាមពីក្រោយរហូតបន្ទាប់មកបុរសខាងលើក៏បានសុំខ្ចីទូរសព្ទម្ចាស់កង់បីតេ ដោយម្ចាស់កង់បីមានការសង្ស័យគាត់មិនបានឲ្យខ្ចីទូរសព្ទតេនោះទេភ្លាមៗនោះក៏មានបុរសម្នាក់ស្លៀកពាក់ស៊ីវិលជិះម៉ូតូផ្លាកលេខនគរបាលបានជួយឃាត់និងប្រាប់ទៅម្ចាស់កង់បីថាបុរសរូបនេះតែងតែធ្វើអញ្ចឹងដាក់អ្នកកង់បីជាបន្តបន្ទាប់  រួចហើយក៏បានប្រាប់ឲ្យអ្នកកង់បីដឹកបុរសរូបនោះមកប៉ុស្តិ៍ចោមចៅទី៣ដើម្បីធ្វើការដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី ៣ពេលមកដល់ប៉ុស្តិ៍ចោមចៅទី ៣ ត្រូវបានភាគីម្ខាងឆ្លើយថាមិនមានលុយសងថ្លៃកង់បីនិងលុយខ្ចីទៅភាគីខាងកង់បីនោះទេស្រាប់តែលោក  ថេង កុសល  នាយប៉ុស្តិ៍ចោមចៅទី ៣ ជួយសម្របសម្រួល ចេញលុយថ្លៃខ្ចីនិងថ្លៃកង់បី ចំនួន 10 ម៉ឺនរៀលទៅភាគីខាងម្ចាស់កង់បីដើម្បីបញ្ចប់រឿង 

 សូមសរសើរចំពោះលោក  ថេង កុសល  នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី ៣ តែងតែជួយរកដំណោះស្រាយដល់ប្រជាពលរដ្ឋមិនថាករណីខ្ចីលុយម្ចាស់កង់បីឬក៏ករណីចរាចរណ៍នោះទេលោកតែងតែចេញលុយផ្ទាល់ខ្លួនដើម្បីសម្របសម្រួលដល់បងប្អូនប្រជាពលរដ្ឋជាច្រើនផងដែរ។