2023-12-18 02:12
139

កំពង់ធំ៖  កំពង់ធំជាខេត្តមួយស្ថិតនៅកណ្តាលប្រទេសកម្ពុជា មាន៨ស្រុកនិងក្រុង១ ។ស្រុកដែលជាប់ចំណាត់ថ្នាក់លេខ១ខាងជំលោះដីធ្លី គឺស្រុកសន្ទុក ឃុំបឹងល្វា ជាក់ស្តែងទំនាស់ដីធ្លីយ៉ាងស្រួចស្រាវបានកើតឡើងរវាងលោក ផៃ រស្មី ជាថៅកែស្រាបៀប្រចាំស្រុកឆ្លូង ខេត្តក្រចេះ ជា១ស្ត្រីមេម៉ាក្រីក្រម្នាក់ឈ្មោះ ម៉ែន ស្រឿន មកដល់ពេលនេះអាជ្ញាធរ ភូមិ ឃុំ ស្រុកដោះស្រាយមិនចេញ។ដីមានទំនាស់គ្នានោះស្ថិតនៅចំណុចក្រោយភ្នំសេវ៉ាក្នុងភូមិ អូរគគីរ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

  ប្រជាពលរដ្ឋនៅទីនោះបាននិយាយប្រាប់បណ្តាញសារព័ត៍មានយើងស្រដៀងៗគ្នាមកថាះ ឈ្មោះ ផៃ រស្មី ជាកៅកែស្របៀប្រចាំស្រុកឆ្លូង ខេត្តក្រចេះ បានមកឃុបឃិតជា១អាជ្ញាធរ ភូមិ ឃុំ ស្រុកដើម្បីកាប់ទន្ទ្រានយកដីរដ្ឋនិងយកដីប្រជាពលរដ្ឋ ដើម្បីធ្វើកម្មសិទ្ធផ្ទល់ខ្លួន មកដល់ពេលនេះមានដីចំនួន១០០ហិកតាកំពង់ដាំកៅស៊ូ និងកំពង់ព្យាយាមវាតយកដីបងប្អូនប្រជាពលរដ្ឋយើងដែលមានព្រំជាប់ៗនឹងដីរបស់ឈ្មោះផៃ រស្មីជាបន្តបន្ទាប់ទៀត ជាក់ស្តែងដូចជាដីរបស់ឈ្មោះម៉ែន ស្រឿននេះជាដើម។

 ចំពោះឈ្មោះ ផៃ រស្មី នេះបានអួតអាងប្រាប់បងប្អូនប្រជាពលរដ្ឋនៅទីនោះថាខ្លួនជាបងប្អូនជាមួយថ្នាក់ដឹកនាំ រូបលោកចង់ដើរយកដីពីណាក៍បាន ពីព្រោះខ្លួនគាត់មានលុយ។មិនតែប៉ុនណោះឈ្មោះផៃ រស្មីបាននិយាយថា ចំពោះដីរបស់មែន ស្រឿននេះគឺខាងមេភូមិ មេឃំនិងចៅហ្វាយស្រុកបានកាត់មកឲខ្លួនអស់ហើយ ហើយការដែលធ្វើអ្វីៗនៅលើដីនេះ គីច្បាប់អ្នកឲខ្ញុំធ្វើ ដូចជាឈូសឆាយផលដំណាំរបស់ម៉ែន ស្រឿនចោល បើកត្រាក់ទ័ររុញបំបុកម៉ែន ស្រឿន រុញផ្ទះម៉ែន ស្រឿនចោលជាដើម។ល។ហើយបានយកក្រុមអង្គរក្សមកយាមលើដីនេះទៀតក៍អត់មានបញ្ហាអ្វីដែរ។

 ចំណែកលោកមិត្ត សាមុតមេប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងល្វា បាននិយាយថាលោកបានត្រឹមមកឃាត់ទេ អារឿងចាប់ចងលោកមិនដឹងទេ មិនតែប៉ុនណុះលោកបានបណ្តោយឲក្រុមផៃ រស្មីឈូសឆាយផលដំណើររបស់ម៉ែន ស្រឿនចោលអស់តាមអំពើចិត្ត។

 ចំណែកលោកឌឿន គឿន មេឃំបឹងល្វាបាននិយាយថា គឺលោកឆ្លើយថាមិនដឹងទេ។ឯលោកសោម សំអឿនមេភូមិបេណ្តាះអាសន្តអូរក្រពើបាននិយាយទៅកាន់ឈ្នេះម៉ែន ស្រឿនជាម្ចាស់ដីថាខ្ញុំបានហៅឈ្មោះទ្រីមកសួររួចរាល់ហើយ ហើយក៍មិនបាច់និយាយជា១ខ្ញុំទៀតដែរ ព្រោះខ្ញុំបាននិយាយជា១ឈ្មោះប៊ុន រ៉ានីរួចហើយ។

 ប្រជាពលរដ្ឋនៅទីបានបន្តទៀតថា រឿងរំលោភយកដីធ្លីរបស់ម៉ែន ស្រឿនជាស្ត្រីមេម៉ាយនេះគឺផ្តើមចេញពីឈ្មោះណុប នាត និងផៃ រស្មីនេះឯង។

 លោកកុល វុទ្ធីជំទប់ទី២ឃុំបឹងល្វា ស្រុកសន្ទុកអ្នកសំរបសំរួលរឿងដីធ្លីថ្នាក់ឃុំបានប្រាប់បណ្តាញយើងថាចំពោះរឿងនេះលោកបានហៅអ្នកទាំង២មកសំរបសំរួលជាច្រើនលើក ច្រើនសាមិនត្រូវគ្នាទេ។ដីណឹងលោកបានចុះទៅមើលហើយ គីឈ្មោះម៉ែន ស្រឿនណឹងគាត់បាធ្វើផ្ទះរួចហើយ និងមានសំណពេញដី ហើយដីនេះនៅជាប់ជា១ដីរបស់ផៃ រស្មីខាងមុខរៀងច្រមុះជ្រូក។ដីនេះរបស់មីងស្រឿន ឯងធ្វើទៅ តែនៅពេលគាត់ទៅធ្វើត្រូវបានក្រុមផៃ រស្មីឈូសបំផ្លាញចោលអស់។ឈ្មោះម៉ឺន ស្រឿនបានរាយការណ៍ទៅប៉ុស្តិ៍បឹងល្វាដែរ ខាងប៉ុស្តិ៍ក៍បានត្រឹមតែឈរទៅមើល តែមិនដឹងលទ្ធផលយ៉ាងមុិចទេ។ខាងផៃ រស្មីព្យាយាមចង់បានដីណឹង ខាងឃុំពុំមានលទ្ធភាពដោះស្រាយជូនពួកគាត់ទេក៍បានរុញឲថ្នាក់ស្រុកដោះបន្ត តែមកដល់ពេលនេះមិនទាន់ដឹងលទ្ធផលខាងស្រុកយ៉ាងណាទេ។

 លោក ជំ វីរះ អភិបាលរងស្រុកសន្ទុក បានប្រាប់ភ្នាក់ងារយើងតាមទូរសព្ឋ័មកថាះចំពោះរឿងនេះលោកបានហៅភាគ្គីទាំង២មកមកសំរបសំរួលគ្នាជាច្រើនលើក ច្រើនសារ តែភាគ្គីទាំងសងខាងមិនព្រមទទួលយកការសំរបសំរួលដោះស្រាយថ្នាក់ស្រុកទេ ដោយភាគ្គីទាំង២ប្រកាន់ជំហរៀងៗខ្លួន លោកអភិបាលរងរូបនេះបានរក្សាដីនេះទុកបណ្តោះអាសន្នមិនទាន់ឲភាគ្គីណាចូលទៅធ្វើសកម្មភាពអ្វីនៅលើដីនោះទេ និងបានបញ្ជូនរឿងនេះទៅថ្នាក់ខេត្តឲដោះស្រាយបន្ត៕