2023-12-11 06:12
100

រតនៈគិរី៖  បើតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រីថាវ យ៉េន បញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីអោយដឹងថា នៅវេលាម៉ោង១៦:០០នាទី ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេសនិងកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងអាវុធស្រុកស្រុកលំផាត់ចំនួន ០៤នាក់បានចុះបង្រ្កាប ករណីខួងដីស្រាវជ្រាវរុករករ៉ែដោយខុសច្បាប់ ស្ថិតក្នុងភូមិសាស្ត្រភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនៈគីរី ។ របាយការណ៍បន្តថា ក្នុងប្រតិបត្តិការនេះកម្លាំងអាវុធហត្ថបានរកឃើញវត្ថុតាងសង្ស័យដូចខាងក្រោម ៖ 
   រោងតង់ចំនួន ០១កន្លែង,ទុយយោជ័រប្រវែងប្រហែល៦ម៉ែត្រ ចំនួន ៥ដើម,បំពង់ទីបដែកមុខកាត់១០សង់ទីម៉ែត្រ ចំនួន ២៣ដើម,ម៉ាស៊ីនខួងចំនួន ០១ឈុត, ម្សៅគីមីព៌ណស ចំនួន ៦បេ រួមនិងសម្ភារៈ ឧបករណ៍ មួយចំនួនទៀត រីឯជនសង្ស័យ បានរត់ចោលកន្លែងបាត់ ។
   ដោយឡែកក្នុងថ្ងៃដ៏ដែលកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរកែវចំនួន ០៤នាក់ ដឹកនាំដោយលោកអនុសេនីយឯក ប៉ូច ប៉ូណាន មេបញ្ជាការរងអាវុធស្រុកក៏ បានចុះស្រាវជ្រាវករណី ជីករុករករ៉ែ ដោយខុសច្បាប់ នៅនៅចំណុចជីករណ្ដៅចាស់ ជាលក្ខណៈគ្រួសារ នៅចំណុចបរកែវចាស់ ស្ថិតនៅក្នុងភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ដោយ កំលាំងចុះទៅដល់ទីតាំង ឃេីញមានរណ្ដៅចាស់ មិនមានមនុស្សជីក រីឯទីតាំងមួយទៀត សស្ថិតនៅចំណុចភូមិមួយ ឃុំឡាមិញ ស្រុកបរកែវផងដែរ៕