2023-10-27 10:10
477

ភ្នំពេញ៖ បុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួននៅបន្ទប់ទឹកបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងសមត្ថកិច្ចកាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២៦ខែតុលាឆ្នាំ២០២៣នៅចំណុចផ្ទះលេខ១០៥B ភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។  

ជនរងគ្រោះឈ្មោះ វ៉ាន់ សាវ័ន្ត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរជួយលក់ដូរម្ដាយមីង មានទីលំនៅបច្ចុប្បន្ននៅកន្លែងកើតហេតុខាងលើ។
តាមការឆ្លើយបំភ្លឺរបស់ម្ដាយមីងឈ្មោះ អ៊ុក សុខា  អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ បានឱ្យដឹងថា នៅមុនពេលកើតហេតុវេលាម៉ោង១៥:៣០នាទីគាត់បានឱ្យឈ្មោះ វ៉ាន់ សាវ័ន្ត ឡើងទៅងូតទឹកនៅជាន់ទី១ខាងលើផ្ទះ ហើយដោយមិនឃើញចុះមកវិញនិងយូរពេកគាត់ក៏បានឱ្យឈ្មោះ លីម គឹមហុង អាយុ១៥ឆ្នាំដែរត្រូវជាក្មួយឡើងទៅមើល។ ពេលទៅដល់ក៏ឃើញជនរងគ្រោះចងកនៅនឹងមាត់ទ្វារបន្ទប់ទឹកស្លាប់បាត់ទៅហើយ ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចតែម្ដង។

តាមការធ្វើកោសល្យវិច័យរបស់មន្រ្តីជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនប្រាកដមែន។
បច្ចុប្បន្នសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕