2024-02-22 06:02
75

(កំពត) នាថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកស្រី វារៈសេនីយ៍ឯក មុិញ នី ស្នងការរងទទួលការងារប្រយុទ្ធប្រឆាំងអំពីជួញដូរមនុស្សកាពារអនិតិជននិងការងារយេនឌ័រ នៃស្នងការដ្ឋាននគបាលខេត្តកំពត និងមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋខេត្តកំពតបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋានភិបាលស្តីអំពី ការដាក់ចេញវិធានការម៉ឺងម៉ាតក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រោះពួកគាត់យល់ឃើញថា មន្ត្រីរាជការជាអ្នកអនុវត្តច្បាប់ ជាជនគំរូ និងជាអ្នកបម្រើពលរដ្ឋឲ្យមានភាពកក់ក្តៅ មិនត្រូវប្រើប្រាស់ ឬពាក់ព័ន្ធនឹងគ្រឿងញៀនទេ។ 
   កញា ឆាំ មួយ ជាមន្ត្រីហាត់ការ នៃអង្គភាពច្រកចេញចូលតែមួយរបស់សាលាខេត្តកំពត បានបង្ហាញចំណាប់អារម្មណ៍គាំទ្រចំពោះបទបញ្ជា ០១ បប របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រោះកញ្ញាយល់ឃើញថា បទបញ្ជានេះនឹងធ្វើឲ្យមន្ត្រីទាំងអស់ ចៀសផុតពីការប្រើប្រាស់ ឬពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ ។ 
កញ្ញា ស្រី ណៃ  និស្សិតខេត្តកំពត បានបង្ហាញការគាំទ្រ និងការយល់ឃើញរបស់ខ្លួនដែរថា ការប្រឡងចូលបម្រើការងារជាមន្ត្រីរាជការ មានការលំបាកណាស់ ទាមទាឲ្យមានទាំងចំណេះជំនាញ សីលធម៌ និងគុណធម៌ល្អ ទើបជាប់។

  ដូច្នេះបើបានក្លាយខ្លួនជាមន្ត្រីហើយ សូមបន្តសាបព្រោះនៅភាពល្អប្រសើររបស់ខ្លួន ព្រោះការប្រើប្រាស់គ្រឿងញៀនធ្វើឲ្យប៉ះពាល់ខ្លាំងដល់ការងារអភិបាលកិច្ច
លោកស្រី វរៈសេនីយ៍ឯក ម៉ិញ នី ស្នងការរងទទួលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស  ការពារអនិតិជន និងការងារយេនឌ័រ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះបទបញ្ជា០១ បប របស់សម្តេចធិបតីផងដែរ ព្រោះលោកស្រីយល់ឃើញថា ក្នុងនាមអ្នកអនុវត្តច្បាប់ប្រសិនបើលង់ខ្លួនប្រើប្រាសគ្រឿងញៀន វាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសស្ថាប័ន អង្គភាព គ្រួសារ សង្គម និងអនាគតរបស់ខ្លួនផងដែរ។
  នៅក្នុងបទបញ្ជា ០១ បប ត្រង់ចំណុចទី២ បានបញ្ជាក់ថា គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។