2023-09-30 01:09
172

នៅព្រឹកថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៣ នេះលោកឧត្តម សេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកងកម្លាំងនគរ បាលចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ ព័ន្ធក្នុងការទប់ទឹក ជំនន់ដែលកំពុងហក់ឡេីងបង្កនូវការលិចលង់លំនៅដ្ឋាន វត្តអារាម ភូមិកររបស់ប្រជាពលរដ្ឋក្នុងសង្កាត់មួយចំនួននាក្រុងបាត់ដំបង។ 

រហូតមកដល់ពេលនេះស្ថានភាពនៃកំពស់ទឹកក្នុងស្ទឹងសង្កែហាក់មិនទាន់ឃេីញមានសញ្ញាថមថយនៅឡេីយនោះទេ ដែលបញ្ហានេះសមត្ថកិច្ចនគរបាលរួមជាមួយអាជ្ញាធរពាក់ព័ន្ធនៅតែបន្តសកម្មភាពជួយសង្រ្កោះ និងទប់ស្កាត់ការហូរច្រោះចូលក្នុងលំនៅដ្ឋានដែលនាំឱ្យមានការលិចលង់ខូខាតទ្រព្យសម្បត្តិ ផល ដំណាំ ៕