2024-01-04 11:01
161

ខេត្តក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ ចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តធុនធំគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលនៅកុមារ ។ 

រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនដំណឹងដល់សាធារណជន និងម្ចាស់យានយន្តធុនធំគ្រប់ប្រភេទដែលធ្វើដំណើរតាមដងផ្លូវជាតិលេខ៧៣ (ក្រចេះ-ឆ្លង) ជ្រាបថា នៅថ្ងៃទីចន្ទ ទី០៨ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខេត្តក្រចេះនឹងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការបុស្បុករូបសំណាក ព្រះគ្រូធម្មាចារ្យ គឹម ច្រែង និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលនៅកុមារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅចំណុចស្ពានពាមទេរ ស្ថិតនៅភូមិទី២ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលខេត្តក្រចេះ នឹងបញ្ចៀសចរាចរចំពោះយានយន្តធុនធំ គ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៧៣ (ក្រចេះ-ឆ្លង) នៅថ្ងៃចន្ទទី០៨ ខែមករា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១២:០០ថ្ងៃត្រង់ និងសូមបង្វែរចរាចរទៅតាមផ្លូវជាតិលេខ៧ (ក្រចេះ-ស្នួល) ៕