2023-10-21 12:10
369

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញនៃស្នងការខេត្ត នៅវេលាម៉ោង ១៤និង០០ នាទីថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅចំណុច ជិតស្ពានទឹកថ្លា សង្កាត់ប៉ៃលិន ក្រុង ខេត្តប៉ៃលិន បណ្ដាលឲ្យក្មេងស្រីម្នាក់រងរបួសធ្ងន់ (ស្ថានភាពកំពុងតាមដាន)រីឯម៉ូតូខូចខាត ធ្ងន់០១ គ្រឿង ។

បើតាមប្រភពពីមន្ត្រីនគរបាលជំនាញបានបន្តថា÷អ្នកបើកបរត្រាក់ទ័របង្កមានឈ្មោះ តុប សាន់ ភេទប្រុស អាយុ ៤០ឆ្នាំ បើកបរត្រាក់ទ័រហ្វត ពណ៌ខៀវ រស់នៅភូមិ ទឹកថ្លា សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន បើកក្នុងទិសដៅពីលិចទៅកើត ទៅបុកម៉ូតូជនរងគ្រោះកំពុងតែបើកបរពីកើតទៅលិចបណ្ដាលឱ្យរងរបួសធ្ងន់សន្លប់ ចំណែកឯម៉ូតូជនរងគ្រោះនៅក្រោមត្រាក់ទ័រ។

ជនរងគ្រោះមានឈ្មោះ ណែន ស្រស់ ភេទស្រី អាយុ ១៦ឆ្នាំ រស់នៅភូមិអូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន (ស្ថានភាពកំពុងតាមដាន) បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំ 2017 ពាក់ផ្លាកលេខ ភ្នំពេញ 1GM-9895 (ខូចខាតធ្ងន់)។

សមត្ថកិច្ចនគរបាលជំនាញនៃស្នងការបានបន្តថា÷ករណីនេះមូលហេតុនៃគ្រោះថ្នាក់:ដោយកត្តា: មនុស្សបើកបរមិនប្រកាន់ស្ដាំ។
រីឯជនរងគ្រោះក្រោយពីកើតហេតុត្រូវបានបងប្អូនដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
បច្ចុប្បន្នវត្ថុតាងកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក យកមករក្សាទុក កំពុងធ្វើការតាមនីតិវិធី៕