2023-08-07 06:08
467

ភ្នំពេញ៖ អ្នកឧកញ៉ា ហ៊ី គឹមហុង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសមេន ឯ.ក និងបក្ខពួកជាច្រើននាក់ទៀត ត្រូវបានកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ ឡោមព័ន្ធនឹងចាប់ខ្លួនបញ្ជូនមកកាន់ស្នងការដើម្បីធ្វើការសាកសួរ។ 

 តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ទីបំផុត អ្នកឧកញ៉ា ហ៊ី គឹមហុង និងបក្ខពួកដែលរកស៊ីជញ្ជក់ឈាមប្រជាពលរដ្ឋស្លូតត្រង់ក្រោមរូបភាពវិនិយោគទិញដីឡូត៍ទទួលបានផលចំណេញខ្ពស់ និងបក្ខពួក ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ ស្ថិតក្នុងស្នាក់ការក្រុមហ៊ុនផ្ទាល់ កននុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ។ 

ក្នុងពេលសមត្ថកិច្ចចុះប្រតិបត្តិការចាប់ខ្លួនលោកឧកញ៉ា ហ៊ី គីមហុង ក្រុមសន្តិសុខរបស់អ្នកឧកញ៉ាដកកាំភ្លើងតតាំង និងប្រើអំពើហិង្សាលើសមត្ថកិច្ច ខណៈពេលនោះកម្លាំងសមត្ថកិច្ចផ្ទុះអាវជាច្រើនគ្រាប់ឡើងលើដើម្បីចាប់ខ្លួនតែម្ដង។ 

សកម្មភាពការចុះនាំខ្លួនក្រុមអ្នកឧកញ៉ា ហ៊ី គឹមហុង ដែលជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ពិភពដីមាស ឃើញមានកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញជាច្រើននាក់ ចូលការទៅនាំខ្លួនអ្នកឧកញ៉ា និងគូនកនជាច្រើននាក់រុញចូលរដ្ឋ ដឹកមកកាន់ស្នងការរាជធាមីភ្នំពេញភ្លាមៗ។ ពេលប្រត្តិការនោះក៏មានប្រជាពលរដ្ឋជាជនរងគ្រោះរាប់រយនាក់នាំគ្នាអបអរសាទរចំពោះការចាប់ខ្លួនក្រុមរកស៊ីបោកប្រាស់ពលរដ្ឋ ដើម្បីឲ្យទទួលខុស ត្រូវសងលុយពលរដ្ឋវិញ និងអនុវត្តតាមផ្លូវច្បាប់។

សូមជម្រាបថា ក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសមេន ឯ.ក មានស្នាក់ការនៅក្នុងភូមិត្រពាំងថ្លាន់សង្កាត់ពន្សាំង ខណ្ឌព្រែកភ្នៅ និងបានបើកគម្រោងពុះដីឡូត៍លក់ នៅក្នុងភូមិសាស្ត្រ ភូមិអណ្តូងច្រុះ ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនមួយនេះ បានរៀបចំផែនការយុទ្ធសាស្រ្តឲ្យបក្ខពួករបស់ខ្លួន ដើរប្រមូលគៀងគរ និងបោកបញ្ចោតប្រជាពលរដ្ឋគ្រប់ទី ដើម្បីឲ្យបណ្តាក់ទុនរកស៊ីវិនិយោគជាមួយខ្លួន តាមរយៈការទិញដីឡូត៍ទទួលបានការប្រាក់ខ្ពស់ និងទទួលបានផលចំណេញច្រើន។

អតិជនរបស់ក្រុមហ៊ុន ពិភពដីមាស របស់អ្នកឧកញ៉ា ហ៊ី គឹមហុង រាប់ពាក់នាក់បានចាញ់បោកតាមការអូសទាញម្នាក់ៗខាតបង់ប្រាក់រាប់ម៉ឺនដុល្លារ មានអ្នកខ្លះចូលសែនដុល្លារក៏មាន។ ក្រោយពីពួកគាត់ដឹងខ្លួនថាចាញ់បោកបាននាំតវ៉ាជាច្រើនលើកច្រើនសារ ប៉ុន្តែមិនទទួលដោះស្រាយឡើយ ដោយខាងក្រុមហ៊ុនយកឡេះគ្រប់បែបយ៉ាង រហូតប្រជាពលរដ្ឋរងគ្រោះរាប់រយនាក់ នៅខេត្តកំពង តាកែវ និងខេត្តផ្សេងៗទៀតបានដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់។

សូមបញ្ជាក់ថា អ្នកឧកញ៉ា ហ៊ី គឹមហុង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសមេន និងនិងបក្ខពួក ត្រូវបានស្នងការនគរបាលខេត្តកំពត កោះហៅឲ្យចូលបំភ្លឺជុំវិញបណ្តឹងរបស់ឃនរងគ្រោះ ប៉ុន្តែអ្នកឧកញ៉ារូបនេះបានគេចវេសមិនចូលខ្លួនតាមការកំណត់ឡើយ៕