2023-06-04 09:06
300


កណ្តាល៖ ក្រុមមុខសញ្ញាធាក់ប្លន់យកម៉ូតូយ៉ាងសកម្ម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប្តូរទិសដៅមកធ្វើសកម្មភាព នៅក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានកម្លាំងសមត្ថកិច្ច ប្រតិបត្តិកាបង្ក្រាប និងចាប់ខ្លួនបាន ចំនួន ០២នាក់ និងបក្ខពួក ចំនួន ០៥នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។


ករណីក្រុមចោរធាក់ប្លន់ម៉ូតូជនរងគ្រោះ កើតហេតុ នៅវេលាម៉ោង ០២និង៣០នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច តាម្លូវជាតិលេខ២ ក្នុងភូមិតាក្តុល សង្កាត់តាក្តុល  ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ សុខ អូន ភេទប្រុសអាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្រុមជនជនសង្ស័យ ចំនួន ០៧នាក់៖ 
១-ឈ្មោះ ស៊ន មករា   ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ឃាត់ខ្លួន។
២-ឈ្មោះ ឡូង មេសា  ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ឃាត់ខ្លួន។
៣-ឈ្មោះ ស្មី  ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅនៅអ្នកលឿង មុខរបរមិនពិតប្រាកដ គេចខ្លួន។
៤-ឈ្មោះ ស័ក   ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិខ្ទរ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរមិនពិត គេចខ្លួន។
៥-ឈ្មោះ  ជីង  ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ គេចខ្លួន។


៦-ឈ្មោះ ពាន   ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ មុខរបរមិនពិតប្រាកដ គេចខ្លួន។
៧-ឈ្មោះ សេក   ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅមិនស្គាល់ មុខរបរមិនពិតប្រាកដ  គេចខ្លួន។
ចំពោះវត្ថុតាងចាប់យក រួមមាន៖ ម៉ូតូមួយគ្រឿង ម៉ាក Honda C125 ស៊េរីឆ្នាំ២០១៥ របស់ជនសង្ស័យ និងម៉ូតូ ០១គ្រឿងទៀត ម៉ាក Honda scoopy ពណ៏ក្រហម ស្លាកលេខ ភ្នំពេញ 1IM-6524 របស់ជនរងគ្រោះ។
របាយករាណ៍នគរបាល បានឲ្យដឹងថា សភាពនៃរឿងហេតុ តាមការរៀបរាប់របស់ជនរងគ្រោះ បានប្រាប់ថា នៅពេលគាត់កំពុងជិះម៉ូតូតាមផ្លូវជាតិលេខ២ ហួសផ្លូវផ្លូវកោង ក៏ស្រាប់តែមានម៉ូតូសង់ ចំនួន ០២គ្រឿង និងម៉ូតូនិច ចំនួន ០២គ្រឿង បានជិះមកបុកម៉ូតូគាត់ និងធាក់ម៉ូតូបណ្តាលឲ្យដួល និងបានដោះមួកការពារយកមកវាយគាត់ រួចដណ្តើមយកម៉ូតូគាត់។ ពេលនោះគាត់បានប្រតាយប្រតប់ដណ្តើមម៉ូតូពីក្រុមជនសង្ស័យយកមកវិញ ហើយស្រែកថាចោរៗធ្វើឲ្យពួកវាភ័យនាំគ្នាបើកម៉ូតូរត់គេចខ្លួន និងជួបកម្លាំងល្បាតរបស់ប៉ុស្តិ៍តាក្តុលចេញមកជួយអត្តរាគមន៍ដេញចាប់ឃាត់ខ្លួនបានជនសង្ស័យ ចំនួន ០២នាក់ និងវត្ថុតាងបញ្ជូនមកអធិការដ្ឋានចាត់ការតាមនិតិវិធីតែម្តង។

តាមការសាកសួរក្រុមជនសង្ស័យបានឆ្លើយសារភាពថា "ក្រុមគាត់ពិតជាបាននាំគ្នាធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូជនរងគ្រោះខាងលើ ប្រាកដមែន តែនៅក្រុងតាខ្មៅទើបប្រព្រឹត្តលើកទី១ នេះទេ។ ចំណែកនៅភូមិសាស្រ្តក្រុងភ្នំពេញ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ក្រុមគាត់ធ្លាប់ធ្វើសកម្មភាពជាច្រើនដងមកហើយ"។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕