2023-03-27 09:03
561

 

ព្រះសីហនុ៖ រថយន្ត ចំនូន០២គ្រឿង បានបុកគូតគ្នាលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅវេលាម៉ោងប្រមាណ៤ល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នេះ ចន្លោះគីឡូម៉ែត្រលេខ (១១៩-១២០) ស្ថិតក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ និងស្រាល។

សមត្ថកិច្ចឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្ត ម៉ាក TOYOTA PRUIS ពាក់ផ្លាកលេខ ភ្នំពេញ 2BN-2094 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ និងអ្នករួមដំណើរម្នាក់ជាស្ត្រី ជាជនជាតិបរទេសធ្វើដំណើក្នុងទិសដៅពីព្រះសីហនុទៅភ្នំពេញបានបុកជាមួយរថយន្ត ម៉ាក KIA FRONTIER ពាក់ផ្លាកលេខភ្នំពេញ 2L-4125 អ្នកបើកបរពុំទាន់ស្គាល់អត្តសញ្ញាណ។ 

បចុប្បន្នសមត្ថកិច្ចបានស្ទួចយករថយន្តទាំង០២គ្រឿងចេញក្នុងការសម្រួលលំហូរចរាចរណ៍ និងបានយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាដើម្បីស្រាវជ្រាវ និងកសាងសំណុំរឿងតាមនិតិវិធី៕