2023-07-27 11:07
163


កំពង់ស្ពឺ ៖  ក្រុមជនសង្ស័យ ចំនួន ០២នាក់ ក្នុងចំណោម ០៥នាក់ ដើរធ្វើសកម្មភាពទាក់សត្វឆ្កែតាមដងផ្លូវ តាមភូមិនាពេលយប់ៗត្រូវអស់លក្ខជួបកម្លាំងនគរបាលដេញល្បាតពេលយប់ឃាត់ខ្លួន រួមជាមួយសត្វឆ្កែ ចំនួន ០៣ក្បាល។ 


​​​   ការបង្ក្រាបក្រុមទីទុយរកស៊ីទាក់សត្វឆ្កែពេលយប់ៗនេះ ធ្វើឡើងនៅវេលាម៉ោង ០៣និង៣០នាទីទាបភ្លឺ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០ ២ ៣   នៅចំណុច ភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័ យ ខេត្តកំពង់ស្ពឺ។ 
   លោកវរសេនីយ៍ឯក  ខឹម  សា ម៉ុន  អធិការ នគរបាលស្រុក សាមគ្គីមុនីជ័យ  បានឲ្យដឹងថា ក្រុម ជនសង្ស័យ មានបក្ខពួក ច្រើន នាក់  មានមធ្យោបាយ ម៉ូតូ ច្រើន គ្រឿង  និងមានសម្ភារៈខ្សែហ្វាំងកង់ និងការ៉ុង សម្រាប់ច្រក ឆ្កែ តាមផ្លូវនានាក្នុងភូមិសាស្ត្រស្រុកសាមគ្គីមានជ័យ ប៉ុន្តែសំណាងអាក្រក់បានជួបនឹងកម្លាំងចុះល្បាតប្រតិបត្ដិការបង្រ្កាបបានមុខសញ្ញា ចំនួន ០២នាក់ និងបក្ខពួកមួយចំនួនទៀតបានរត់គេចខ្លួន។ 
   ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន រួមមាន៖  ទី១- ឈ្មោះ អឿន ហា ភេទប្រុស អាយុ ១៩ឆ្នាំ មានទី លំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី២- ឈ្មោះ សុខ ពិសី ភេទប្រុស អាយុ ២ ១ឆ្នាំ មានទីលំនៅ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 
   ចំពោះករណីនេះសមត្ថកិច្ចហូតសម្ភារៈវត្ថុតាងម៉ូតូ ០១គ្រឿង ម៉ាក ស្មាក់រ៉េវូ ពណ៍ខ្មៅ ពាក់ផ្លាក លេខ ភ្នំពេញ 1BR-6213 ដងអន្ទាក់សម្រាប់ទាក់ឆ្កែ ចំនួន ០២ ,ដែកថ្នាំងអំពៅ ០១កំណាត់ ,ការ៉ុង ចំនួន ០១ ,ឆ្កែចំនួន ០៣ក្បាល និងទូរសព្ទអិនចុចពិល ០១គ្រឿង។ 
   យោងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បា នសារភាពថា "ពួកគេមានមុខរបរដេីរទាក់សត្វឆ្កែអាណាថានៅក្រៅរបង និងដេកដេីរតាមផ្លូវៅពេលយ ប់ក្រោយទាក់បាន គឺយកទៅលក់នៅទីផ្សាសាច់ពិ សេសដែលមានម៉ូយរង់ចាំទិញយ៉ាងអន្ទះសារ  ព្រោះបច្ចុប្បន្ន ទីផ្សារ លក់-ទិញសាច់ឆ្កែកំពុងតែមានហាងឆេង និងតម្លៃខ្ពស់  លេីសពីនោះ ក្រុម ខ្លួនមានគ្នា ចំនួន ០៥នាក់  ម៉ូតូ  ០៣គ្រឿង  ដើរធ្វើសកម្មភា ពទាក់ សត្វឆ្កែតាមភូមិតែម្តង។
   បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងសត្វឆ្កែត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋានគរបាលស្រុកសាមគ្គីមុនីជ័យ  និងចំណាត់ការ នីតិវិធី ច្បាប់។ ចំពោះអ្នកគេចខ្លួនសមត្ថកិច្ចកំណត់បានមុខសញ្ញាបានអស់ហើយ និងបន្តតាមចាប់ខ្លួនបន្តទៀត៕