2024-04-03 03:04
41

ភ្នំពេញ ៖     កាលពីវេលាម៉ោង ៤និង១៥នាទីរសៀល ថ្ងៃទី ២ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្ដាញផ្លូវលេខ២១៧ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញបុរសម្នាក់បានបើករថយន្ត Toyota Prius ឆ្លងផ្លូវមិនទាន់ផុតផង ស្រាប់តែមានបុរសម្នាក់ទៀតជិះម៉ូតូដឹកផ្លែឈេីយ៉ាងលឿនមកបុកពីចំហៀងទ្វារខាងក្រោយ បណ្ដាលឱ្យរងរបួសធ្ងន់និងត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកដង្កោដឹកយកទៅសង្គ្រោះភ្លាមៗ  ។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាក Toyota Prius ពណ៌ក្រហម ពាក់ផ្លាកលេខ កណ្កាល  2B-6169 តាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងឆ្លងផ្លូវទៅផ្លូវបេតុង ។ ភ្លាមនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ស៊េរីចាស់ ពុំមានផ្លាកលេខ បានដឹកផ្លែឈេីធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿងលឿនហេីយបានជ្រុលទៅបុករថយ្តចំទ្វារខាងក្រោយ ចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឱ្យបុរសជាអ្នកជិះម៉ូតូរងរបួសធ្ងន់ ។ 

   ក្រោយកេីតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកដង្កោដឹកយកទៅមន្ទីរពេទ្យរុស្ស៊ីដេីម្បីសង្គ្រោះអាយុជីវិត ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ រង់ចាំធ្វើការដោះស្រាយបន្តតាមក្រោយ ៕